កីឡាអន្តរជាតិ
អន្តរជាតិ
លោក Pochettino ឆ្លងកូវីដ-១៩ ក្រោយដឹកនាំ PSG បានត្រឹម៣ប្រកួត
16, Jan 2021 , 12:29 pm        
រូបភាព
ដោយ:
គ្រូបង្វឹកថ្មីនៃក្លិប PSG លោក Mauricio Pochettino មានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ក្រោយដឹកនាំបានត្រឹម៣ប្រកួត និង២ថ្ងៃក្រោយនាំក្រុមឈ្នះពាន French Super Cup។ គ្រូបង្វឹកជនជាតិអាហ្សង់ទីនវ័យ៤៨ឆ្នាំ រូបនេះ នឹងត្រូវអវត្តមាននាជំនួបជាមួយ Angers និង Montpellier  ក្នុងក្របខណ្ឌ Ligue 1។
 
លោក Pochettino ទើបតែបានចូលរួមជាមួយក្លិបកាលពីថ្ងៃទី២ ខែមករា។ ខណៈដែលអតីតគ្រូ Spurs រូបនេះ បន្តរស់នៅដាច់ដោយឡែក លោក Jesus Perez និង Miguel D’Agostino ត្រូវដឹកនាំ PSG បណ្តោះអាសន្ន។ នេះបើតាមការអះអាងរបស់ក្របខណ្ឌ Ligue 1៕
 

© រក្សាសិទ្ធិដោយ thmeythmey.com