ជាតិ
ពីនេះ ពីនោះ
កាឡកិណី ឬ កាឡកណ្ណី មានន័យថា មនុស្សឥតបុណ្យ, មនុស្សចង្រៃ
26, Feb 2024 , 7:29 am        
រូបភាព
កាឡកិណី ឬ កាឡកណ្ណី ជាភាសាបាលី ដែលមានន័យថា មនុស្សឥតបុណ្យ, មនុស្សចង្រៃ, មនុស្សចិត្តខ្មៅ។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
 
កាឡកណ្ណី ជានាមសព្ទ ដោយភាសាសំស្ក្រឹត សរសេរថា «កាលករ្ណី»ដែលមានន័យសំដៅលើ មនុស្សឥតបុណ្យ, មនុស្សចង្រៃ។
 
ដូចគ្នាផងដែរ ពាក្យ កាឡកិណី មានន័យថា មនុស្សធ្វើនូវនិស្ស័យនៃខ្លួនឲ្យប្រាកដស្មើដោយវត្ថុមានពណ៌ខ្មៅ។
មនុស្សកាឡកិណី គឺមនុស្សចិត្តខ្មៅ. មនុស្សចង្រៃ : ស្រីកាឡកិណី គឺស្រីចិត្តខ្មៅ, ស្រីចង្រៃ : មេស្រីកាឡកិណី, មនុស្សកាឡកិណី។
 
តាមវចនានុក្រម ពាក្យ «អលក្ខី» ក៏មានន័យស្រដៀងគ្នាផងដែរ។ អលក្ខី មានន័យថា ដែលឥតលក្ម្សី ( ដែលឥតបុណ្យ; កាឡកណ្ណី)។  មនុស្សអលក្ខី, ជនអលក្ស្មី; បើស្ត្រីជា អលក្ខិនី ៕
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com