អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Lady Gaga និង Jennifer Lopez ស្ថិតក្នុងចំណោមតារាល្បីៗនាពិធីកាន់តំណែងលោក Biden
17, Jan 2021 , 8:59 am        
រូបភាព
Jennifer Lopez (ឆ្វេង) និង Lady Gaga នាពិធី Grammy Awards លើកទី៦១ នៅ Staples Center ក្រុង Los Angeles កាលពីខែកុម្ភៈ ឆ្នាំ២០១៩
Jennifer Lopez (ឆ្វេង) និង Lady Gaga នាពិធី Grammy Awards លើកទី៦១ នៅ Staples Center ក្រុង Los Angeles កាលពីខែកុម្ភៈ ឆ្នាំ២០១៩
ដោយ: ថ្មីៗ
Lady Gaga និង Jennifer Lopez ស្ថិតក្នុងចំណោមតារាល្បីៗ ដែលនឹងចូលរួមសម្តែងនាពិធីស្បថចូលកាន់តំណែង លោក Joe Biden ជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក នាថ្ងៃទី២០ ខែមករា។ Lady Gaga នឹងច្រៀងបទភ្លេងជាតិ រីឯ Jennifer Lopez នឹងមានការប្រគំតន្ត្រី។


យោងតាមការផ្សាយរបស់ CNN ក្រៅពី Lady Gaga និង Jennifer Lopez តារាហូលីវូដជាច្រើនទៀត ក៏នឹងបង្ហាញវត្តមានផងដែរនាពិធីឡើងកាន់តំណែងរបស់លោក Joe Biden និងអ្នកស្រី Kamala Harris ដែលក្នុងនោះមានដូចជា Justin Timberlake, Jon Bon Jovi, Demi Lovato និង Ant Clemons។

តារាសម្តែង Tom Hanks នឹងរៀបចំម៉ោងពិសេសរយៈពេល៩០នាទីនៅទូរទស្សន៍ ABC ដើម្បីអបអរពិធីឡើងកាន់តំណែងនេះ ខណៈ Foo Fighters, John Legend និង Bruce Springsteen នឹងចូលរួមសម្តែងពីចម្ងាយ រីឯ Eva Longoria និង Kerry Washington នឹងណែនាំពីពិធីសម្បថ។ Amanda Gorman ជ័យលាភីកំណាព្យយុវជនថ្នាក់ជាតិដំបូងបំផុត នឹងឡើងសូត្រកំណាព្យទាក់ទងនឹងពិធីនេះផងដែរ។

លោក Donald Trump កាលពីដើមខែមករា បានបង្ហាញពីបំណងមិនចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់លោក Biden នៅវិមានកាពីតូលនោះឡើយ ខណៈលោកអនុប្រធានាធិបតី Mike Pence នឹងមានវត្តមាន។

អតីតប្រធានាធិបតីបីរូបទៀត មានលោក Barack Obama លោក George W.Bush និងលោក Bill Clinton នឹងមានវត្តមាន ខណៈលោក Jimmy Carter អាយុ៩៦ឆ្នាំ បន្តរស់នៅដាច់ដោយឡែកនៅផ្ទះរបស់ក្នុងរដ្ឋ Georgia ប៉ុន្តែលោកនឹងផ្ញើរសារជូនពរលោក Biden៕



© រក្សាសិទ្ធិដោយ thmeythmey.com