កីឡាជាតិ
ជាតិ
វិសាខា ចុះ​កុងត្រា​ជាមួយ​អតីត​ខ្សែប្រយុទ្ធ​ក្លិប West Brom មកជួយ​ពង្រឹង​ក្រុម​ នៅរដូវកាលថ្មី
18, Jan 2021 , 12:14 pm        
រូបភាព
ភ្នំពេញ​៖ ក្លិប​វិសាខា បាន​ចុះ​កុងត្រា​ជាមួយ កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​កាណាដា Marcus Warren Haber មក​ពង្រឹង​ក្រុម នៅ​រដូវ​កាល​ថ្មី​នេះ​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប​វិសាខា នៅលើ​ហ្វេ​ស​ប៊ុ​ក​។​

 
​តាមរយៈ​វីដេអូ​ជាង​១​នាទី ក្លិប​វិសាខា​បង្ហាញ​វត្តមាន Marcus Warren Haber ដែល​ត្រូវ​មកជួយ​ក្រុម​ក្នុងតួនាទី​ជា​ខ្សែប្រយុទ្ធ ដោយ​គ្រង​លើ​អាវ​លេខ​១១ ។ «​នេះ​ណែ​❗​ម្ចាស់​អាវ​លេខ ១១ សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​នេះ​»​។ នេះ​បើតាម​សំណេ​ខ្លី​របស់​ម្ចាស់​ពានរង្វាន់​សម្ដេច ហ៊ុន សែន កាលពី​ឆ្នាំ​២០២០​។​
 
​កីឡាករ​សញ្ជាតិ​កាណាដា Marcus Warren Haber ធ្លាប់ជា​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប West Bromwich Albion នៃ​លី​គ​កំពូល​របស់​អង់គ្លេស កាលពី​ឆ្នាំ​២០១០-២០១១​។ មិនតែប៉ុណ្ណោះ​រូបគេ ក៏​ធ្លាប់​លេង​នៅ​ក្លិប​ផ្សេងៗ​ដូចជា ក្លិប​Groningen របស់​លី​គ​ក្របខណ្ឌ​ហូ​ឡង់​, ក្លិប St Johnstone របស់​ស្កុ​តឡែ​ន និង​ក្លិប​ក្នុងស្រុក​នៃ​ប្រទេស​កាណាដា​ជាដើម​។​
 
​ខ្សែប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូបនេះ បាន​ជាប់​ជម្រើសជាតិ​យុវជន​កាណាដា តាំងពី​ឆ្នាំ​២០០៥ មុននឹង​បន្ត​ជាប់​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១០​។ Marcus Warren Haber បានបង្ហាញ​ខ្លួន ២៧​ប្រកួត​ឱ្យ​ជម្រើសជាតិ​កាណ​ដា ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​៕

Tag:
 វិសាខា​
  បាល់ទាត់​
  Marcus Haber
© រក្សាសិទ្ធិដោយ thmeythmey.com