រថយន្ត
អន្តរជាតិ
រថយន្តអគ្គិសនី១០ម៉ូដែលដែលវាយលុកទីផ្សារបារាំងនាឆ្នាំ២០២១នេះ
18, Jan 2021 , 7:19 pm        
រូបភាព
ដោយ: ធីតា
កូវីដ-១៩ បានធ្វើឲ្យទីផ្សារយានយន្តនៅលើពិភពលោក ជួបបញ្ហាយ៉ាងខ្លាំងកាលពីឆ្នាំមុន។ នៅឆ្នាំ២០២១នេះ ក្រុមហ៊ុនផលិតយានយន្តជាច្រើន បានដាក់គោលដៅរបស់ខ្លួនក្នុងការវាយលុកទីផ្សារសារជាថ្មី ជាពិសេសការផលិតរថយន្តអគ្គិសនី ដើម្បីរួមចំណែកជំរុញកំណើនបៃតង។
 
Business Insider France បានបង្ហាញសក្កានុពលរថយន្តអគ្គិសនីចំនួន១០ ដែលត្រូវវាយលុកទីផ្សារយានយន្តនៅប្រទេសបារាំង នាឆ្នាំ២០២១ នេះ ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ។
 
១. Ford Mustang Mach-E
-ស្វ័យភាព៖ ពី៤០០ ទៅ៦១០គីឡូម៉ែត្រ
-ល្បឿនពី០ ទី១០០គីឡូម៉ែត្រក្នុង១ម៉ោង៖ ៣,៧វិនាទី
-តម្លៃ៖ ចាប់ពី៤៨ ៩៩០អឺរ៉ូ
 
២. Dacia Spring
-ស្វ័យភាព៖ ២២៥គីឡូម៉ែត្រ
-ល្បឿនអតិបរិមា៖ ១២៥គីឡូម៉ែត្រក្នុង១ម៉ោង
-តម្លៃ៖ ពី១០ ០០០ ទៅ១៥ ០០០អឺរ៉ូ
 
៣. Audi e-tron GT
-ស្វ័យភាព៖ ជាង៤០០គីឡូម៉ែត្រ
-ល្បឿនអតិបរិមា៖ ២៤៩គីឡូម៉ែត្រក្នុង១ម៉ោង, ពី០ ទី១០០គីឡូម៉ែត្រក្នុង១ម៉ោង៖ ៣,៥វិនាទី
-តម្លៃ៖ ពី១០៩ ៩០០ ទៅ១៥ ០០០អឺរ៉ូ
 
៤. Opel Mokka-e
-ស្វ័យភាព៖ ៣២២គីឡូម៉ែត្រ
-ល្បឿនអតិបរិមា៖ ១៥០គីឡូម៉ែត្រក្នុង១ម៉ោង
-តម្លៃ៖ ចាប់ពី៣៦ ០០០ អឺរ៉ូ
 
៥. Tesla Model Y
-ស្វ័យភាព៖ ពី៣៧០ ទៅ៤៨០គីឡូម៉ែត្រទៅតាមម៉ូដែល
-ល្បឿនអតិបរិមា៖ ពី១៩០ទៅ២៥០គីឡូម៉ែត្រក្នុង១ម៉ោង
-តម្លៃ៖ ចាប់ពី៦៣ ០០០អឺរ៉ូ
 
៦. Mercedes EQA
-ស្វ័យភាព៖ ជិត៤០០គីឡូម៉ែត្រ
-ល្បឿនអតិបរិមា៖ ១២៤គីឡូម៉ែត្រក្នុង១ម៉ោង
-តម្លៃ៖ មិនទាន់ច្បាស់លាស់
 
៧. Citroën ë-C4
-ស្វ័យភាព៖ ៣៥០គីឡូម៉ែត្រ
-ល្បឿនអតិបរិមា៖ ១៥០គីឡូម៉ែត្រក្នុង១ម៉ោង
-តម្លៃ៖ ចាប់ពី៣៦ ៦០០ 
 
៨. Skoda Enyaq
-ស្វ័យភាព៖ ពី៣៩០ និង៥១០គីឡូម៉ែត្រ ទៅតាមម៉ូដែល
-ល្បឿនអតិបរិមា៖ ១៨០គីឡូម៉ែត្រក្នុង១ម៉ោង
-តម្លៃ៖ ចាប់ពី៤០ ៧៥០អឺរ៉ូ
 
៩. Nissan Ariya
-ស្វ័យភាព៖ ពី៣៦០ ទៅ៥០០គីឡូម៉ែត្រទៅតាមម៉ូដែល
-ល្បឿនអតិបរិមា៖ ចន្លោះពី១៦០ និង២០០គីឡូម៉ែត្រក្នុង១ម៉ោង
-តម្លៃ៖ ចាប់ពី៤៥ ០០០អឺរ៉ូ
 
១០. BMW iX3
-ស្វ័យភាព៖ ពី៤៤៩ទៅ៤៥៩គីឡូម៉ែត្រ
-ល្បឿនអតិបរិមា៖ ១៨០គីឡូម៉ែត្រក្នុង១ម៉ោង
-តម្លៃ៖ ចាប់ពី៦៩ ៩៥០អឺរ៉ូ ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com