ជាតិ
សម្ដេច ហ៊ុន សែន តែងតាំង​រដ្ឋមន្ត្រី​២​រូប​ទៀត ជា​អនុប្រធាន​គណៈកម្មការ អនុវត្ត​គម្រោង​ផ្លូវ​៣៨​ខ្សែ នៅ​សៀមរាប​
19, Jan 2021 , 11:16 am        
រូបភាព
 (​ខាងឆ្វេង​) លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម​
(​ខាងឆ្វេង​) លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម​
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង​រដ្ឋមន្ត្រី​២​រូប ជា​អនុប្រធាន គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា ស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។ នេះ​បើតាម​សេចក្តីសម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល កាលពី​ថ្ងៃទី​១៨ មករា​។​


​រដ្ឋមន្ត្រី​២​រូបនេះ គឺ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ។ គួរ​បញ្ជាក់ថា សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ គឺជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា ស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ។ ចំណែក​រដ្ឋមន្ត្រី​ជាច្រើនរូប​ទៀត ជា​អនុប្រធាន ខណៈ​មន្ត្រី​រាជរដ្ឋាភិបាល​មួយចំនួន ជា​សមាជិក​។​
 
​កន្លងមក​រាជរដ្ឋាភិបាល បានអនុម័ត​កញ្ចប់​ថ​វិកា ១៥០​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ ក្នុង​ទីក្រុង​សៀមរាប កាលពី​ខែកញ្ញា ឆ្នាំ​២០២០​។ គម្រោងការ​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ ដែល​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១​ខាងមុខនេះ  គឺជា​គម្រោង​មួយ ក្នុងចំណោម​គម្រោង​ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០៣៥​។​
 
​បើតាម​អភិបាលខេត្ត​សៀមរាប​លោក ទៀ សីហា គម្រោង​ផ្លូវ​សាធារណៈ​ទាំង​៣៨​ខ្សែ ដែល​កំពុង​អនុវត្ត​នេះ​បាន​ប៉ះពាល់​ដល់ផ្ទះ និង​សំណង់​នានា​របស់​ពលរដ្ឋ ចំនួន​៥​ពាន់​កន្លែង ។ ប៉ុន្តែ​អភិបាល​ខេត្តសៀមរាប​រូបនេះ បាន​អះអាង​ប្រាប់ថា ប្រជាពលរដ្ឋ​ភាគច្រើន ដែល​បាន​រង​ផលប៉ះពាល់​ទាំងនោះ​បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ទាំងនោះ​ដោយ​ខ្លួនឯង ពោលគឺ​គ្មាន​ការបង្ខំ​ឡើយ​៕
 
អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន​
  ផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com