ពីនេះ ពីនោះ
សុខភាព
ទល់លាមក​: អាហារ​ដែល​អ្នក​គួរ​ចៀសវាង​
19, Jan 2021 , 8:59 pm        
រូបភាព
​ទល់លាមក​ជា​បញ្ហា​មួយ​ដែល​កើតមាន​ញឹកញាប់​សម្រាប់​មនុស្ស​យើង​។​ពេលខ្លះ​វា​មិនជា​គំរាមកំហែង​ដល់​អាយុជីវិត​ទេ​។​ប៉ុន្តែ​ពេលខ្លះ​វា​ក៏​ជា​រោគសញ្ញា​នៃ​ជំងឺ​ដែល​អាច​គំរាមកំហែង​ដល់​ជីវិត​អ្នក​បាន​។​ទោះបីជា​យ៉ាងណា​ក៏ដោយចុះ បើសិនជា​អ្នក​ទល់លាមក​នោះ អ្នក​គួរតែ​គិត​ចៀង​វាង​អាហារ​ដូចខាងក្រោម​នេះ​:
 
· សាច់​ក្រហម​ត្រូវការ​ចំនាយពេល​យូរ​ក្នុងការ​ឆ្លងកាត់​ពោះវៀន ហើយ​គួរតែ​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។​
 
· មនុស្ស​ជាច្រើន​មិនមាន​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ Lactose (​ស្ករ​ក្នុង​ទឹកដោះគោ​) ទេ ព្រោះ​វា​អាច​បន្ថែម​ភាព​ស្អុយរលួយ​ក្នុង​ពោះវៀន​។​
 
· ប្រសិនបើ​អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ ចូរ​ព្យាយាម​កាត់បន្ថយ​វា​។ ទោះបីជា​យ៉ាងណាក៏ដោយ អង្ករ​សរីរាង្គ ឬ​ទឹកដោះពពែ​ជាទូទៅ​អាច​ប្រើ​លើ​មនុស្ស​ភាគច្រើន​បាន​។​
 
· ចំពោះ​នំ​ខេ​ក នំ​បី​ស្គុ​ត បង្អែម និង​អាហារ​ប្រើ​មេ អាច​បណ្តាលអោយមាន​ផោម និង​ហើយ​ពោះ​បាន មិន​ត្រឹមតែ​ប៉ុណ្ណោះ​អាច​បំផ្លាញ​ដល់​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​ទៀតផង​។ បាក់តេរី​ទាំងនេះ​ជួយ​រំលាយ​អាហារ និង​បន្ថែម​ការផលិត​វីតាមីន B ទៀតផង​។ ប្រសិនបើ​បាក់តេរី​ល្អៗ​ទាំងនេះ​បាត់បង់ ការរំលាយ​អាហារ និង​ការបញ្ចេញចោល​នឹងត្រូវ​ខូចខាត​ដែរ​។​
 
· អាហារ​មាន​ជាតិ​សរសៃ​តិច​ដូចជា ចាហួយ ការេមកី និង​បង្អែម មាន​ជាតិ​ស្ករ​ច្រើនណាស់ មិនល្អ​សម្រាប់​ពោះវៀន​ទេ​។​
 
· ជាមួយគ្នានេះដែរ ចូរ​ចៀសវាង​អាហារ​ដែល​អ្នក​អា​ឡែ​ហ្ស៊ី ព្រមទាំង​ធ្វើអោយ​ទល់លាមក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com