ពីនេះ ពីនោះ
សុខភាព
ទឹកដូង​មាន​ប្រយោជន៍​អ្វី​សម្រាប់​សុខភាព​?
09, Jun 2022 , 6:59 am        
រូបភាព
  ទឹកដូង ទោះជា​វា​ថ្មី​ចំពោះ​ទីផ្សារ​លក់រាយ តែ​វា​មិនមែនជា​របស់​កម្រ​នោះទេ ។ ទឹក​ប្រភេទ​នេះ បាន​ជួយសង្គ្រោះ​ជីវិត​របស់​ទាហាន​ជាច្រើន ក្នុងអំឡុងពេល​នៃ​សង្គ្រាម ។ ទឹកដូង​គឺ​បានមកពី ដូងខ្ចី​ស្រស់ៗ ។ ដោយសារ តែ​ការផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​ដ៏​ច្រើន​របស់​វា ទឹកដូង​គឺ​ពិត​ដើរតួ​ទាំង​ជា វេជ្ជបណ្ឌិត​ផង និង ជា​អ្នក​ចិញ្ចឹម​រាងកាយ សំរាប់​កីឡាករ​ផង ។​


· ទឹកដូង​គឺ​ល្អ​សំរាប់​ការ​បង្គ្រប់​ជាតិ​ទឹក ដោយសារ​អ៊ី​សូ​តូ​នី​ក​ពី​ធម្មជាតិ​របស់​វា ។ នៅពេល ដែល​រាងកាយ​របស់​អ្នក មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ហើយ វា​នឹងមាន​ភាពងាយស្រួល ក្នុងការ​កំចាត់​នូវ​ជាតិពុល តាមរយៈ​ការ​បត់ជើងតូច ។​
 
· សារធាតុ​ការពារ​ប្រតិកម្ម​អុកស៊ីត ដែល​បាន​រកឃើញ​នៅក្នុង​ទឹកដូង ជួយ​ប្រឆាំង​ប្រយុទ្ធ​នឹង​រ៉ាឌីកាល់​នៅក្នុង​រាងកាយ​របស់​អ្នក​។​
 
· ទឹកដូង​ជួយ ក្នុងការ​គ្រប់គ្រង​ទំងន់ នៅពេល​វា​ត្រូវបាន​គេ​ប្រើ​ជំនួស​ទឹកដោះគោ ដោយសារតែ​វា​មាន​ជាតិ​ខ្លាញ់​ទាប និង គ្មាន​កូ​ឡេ​ស្តេ​រ៉ូ​ល ។​
 
· ទឹកដូង​អាចជួយ​កាត់បន្ថយ​ការ​ហើមប៉ោង​នៅ​ដៃ និង ជើង​របស់​អ្នក ហើយ​វា​ក៏​ជួយ​អោយមាន​ភាពងាយស្រួល​ក្នុងការ​បឺត​ស្រូប​របស់​ឱសថ​ផងដែរ ។​
 
· ការ​លាងមុខ​ជាមួយនឹង​ទឹកដូង អាចជួយ​កាត់បន្ថយ​ការចេញ​មុន​នៅលើ​ផ្ទៃមុខ​។​
 
· ទឹកដូង​អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ។​
 
· មាន​គេ​អះអាងថា ការ​ទទួលទាន​ទឹកដូង គឺ​នឹង​អាចជួយ​រក្សា​កម្រិត pH នៃ​សារធាតុ​រាវ​ក្នុង​រាងកាយ​អ្នក និង​ជំរុញ​ដំណើរ​ឈាម​រត់​អោយបាន​ល្អ ។​
 
· ទឹកដូង​អាច​ប្រើប្រាស់​ជា​ភេ​ស​ជ្ជះ​សំរាប់​កន្លែង​ហាត់​កីឡា ដើម្បី​បំពេញ​នូវ​អេឡិចត្រូលីត​ដែល​បាន​បាត់បង់ ក្នុងអំឡុងពេល​នៃ​ការហាត់​ប្រាណ ។​
 
· វា​ជួយ​ក្នុងការ​រំលាយ​អាហារ តាមរយៈ​ការបញ្ចេញ​ឧស្ម័ន​អោយមាន​វត្តមាន ក្នុង​បំពង់​អាហារ របស់​អ្នក ។​
 
· វេជ្ជបណ្ឌិត​ជាច្រើន​បាន​ណែនាំ​ថា ទឹកដូង​ជួយ​ក្នុងការ​រំលាយ​គ្រួស​ក្នុង​តម្រងនោម និង ជួយ​អោយ​វា​មាន​ភាពងាយស្រួល​នឹង​ធ្លាក់​ចេញមក ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com