អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo Y51 ចេញលក់​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​កម្ពុជា មានតម្លៃ​ត្រឹមតែ 259 ដុល្លារ​តែប៉ុណ្ណោះ​!
22, Jan 2021 , 2:33 pm        
រូបភាព
​នៅថ្ងៃនេះ ក្រុមហ៊ុន vivo ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានប្រកាស​ចេញលក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ត្រកូល Y ម៉ូ​ដែល vivo Y51 នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ហើយ​ជាមួយ​តម្លៃ 259 ដុល្លារ​តែប៉ុណ្ណោះ​។
 
vivo Y51 គឺជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី ដែលមាន​ការ​រចនា​រូបរាង​តួរ​ខ្លួន​ផ្គុំ​ឡើង​ពី​កញ្ចក់​នៅ​ផ្ទៃ​ខាងមុខ និង​ជ័រ​រលោង​ដូច​កញ្ចក់​នៅ​ផ្ទៃ​ខ្នង​ខាងក្រោយ ដែល​រំលេច​ផ្ទៃ​ពណ៌​ប្រដេញ​ពីរ​ពណ៌​យ៉ាង​ស្រស់ស្អាត ដោយ​ពណ៌​នៅត្រង់​ផ្នែក​ខាងក្រោម គឺជា​ពណ៌​ខៀវ​បែប​ទឹក​សមុទ្ទ ប្រដេញ​ឆ្លុះ​ឡើង​ទៅលើ​បែក​ជា​ចេញ​ពណ៌​ស្វាយ ដែល vivo ហៅ​ពណ៌​នេះ​ថា Crystal Symphony ។ ក្រៅពី​ពណ៌​នេះ vivo Y51 នៅមាន​ពណ៌​ខៀវ​មួយទៀត​ហៅថា Titanium Sapphire​។  
 
vivo Y51 មាន​អេក្រង់​ទំហំ 6.58 អ៊ី​ញ​ជា​ប្រភេទ​បន្ទះ​បង្ហាញ IPS LCD ខ្នាត 21:9 រំលេច​ដោយ​ឆក​ដំណក់ទឹក មាន​កម្រិត​ដង់ស៊ីតេ​ភាពច្បាស់ 415ppi និង​ទ្រទ្រង់​កម្រិត​បង្ហាញ​ចេញ​ដល់ Full-HD+ ទំហំ 2408x1080 ភិ​ច​សែ​ល នៅលើ​ផ្ទៃ​បង្ហាញ​សរុប 82.2%​។ ក្រុមហ៊ុន vivo បាន​ហៅ​ឈ្មោះ​អេក្រង់​នេះ​ថា Halo FullView Display​។ ទៅលើ​សាច់​រូបភាព​-​វីដេអូ ដែល​បង្ហាញ​នៅលើ​ផ្ទៃ​អេក្រង់​របស់ vivo Y51 ឃើញថា​មានគុណ​ភាពច្បាស់​ល្អ ជាមួយ​កម្រិត​ពន្លឺ និង​កម្រិត​ពណ៌ ចាក់ចេញ​បាន​ច្បាស់​គ្រប់គ្រាន់ ពិសេស​បំផុត សម្រាប់​ការ​ទស្សនា​ខ្សែភាពយន្ត​នៅលើ Youtube និង​វីដេអូ​ន​លើ TikTok​។ បន្ថែម​ពីនេះ​អេក្រង់​របស់​ទូរស័ព្ទ​ឆ្លាត​វៃ​ស៊េរី​ថ្មី​នេះ បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចាក់ទឹក​ពណ៌​កម្រិត DCI-P3 ជាមួយ​មុខងារ Eye Protection សម្រាប់​ការពារ​ភ្នែក​របស់​យើង​ថែម​ទៀតផង​។​


 
​និយាយ​ពី​ប្រព័ន្ធ​កាមេរ៉ា​ថតរូប និង​វីដេអូ​នៅលើ vivo Y51 វិញ​ម្តង  ដោយ​ទូរស័ព្ទ​ឆ្លាត​វៃ​ស៊េរី​ថ្មី​នេះ​ត្រូវបាន​vivo ដំឡើង​កាណុង​លែ​ន​កាមេរ៉ា​ក្រោយ​ចំនួន​បី​គ្រាប់​ជា​ប្រភេទ AI Lens រៀប​នៅលើ​កញ្ចប់​លែ​ន​រាង​ចតុកោណកែង និង​មាន​អំពូល LED Flash មួយ​គ្រាប់​។ លែ​ន​កាមេរ៉ា​ធំ​ខាងលើ​គេ​មាន​ទំហំ​ដល់ 48MP ប្រើ​ជា​លែ​ន​គោល​ដែលមាន aperture 1.8 ដែលមាន​សមត្ថភាព​ផលិត​រូបភាព និង​វីដេអូ​បាន​ច្បាស់​ជាទី​ពេញចិត្ត​តែម្តង ដោយ​វា​អាច​ផលិត​សាច់​វីដេអូ​បាន​ក្នុង​កម្រិត 1080 ភិ​ច​សែ​ល ល្បឿន 30fps ដោយ​ប្រើ​មុខងារ​ទប់​លំនឹង gyro-EIS ជាមួយ Ultra Stable Video ហើយក៏​អាច​ផលិត​សាច់​វីដេអូ Slo-Mo បាន​ក្នុង​កម្រិត​720 ភិ​ច​សែ​ល ល្បឿន 120fps ផងដែរ​។ ចំនែក​កាមេរ៉ា​ជំនួយ​ពីរ​គ្រាប់​ផ្សេងទៀត គឺមាន​លែ​ន Super Wide Angle ទំហំ 8MP មាន Aperture 2.2 អាច​ផលិត​ប្លង់​រូបភាព​បាន​ទូលាយ​ក្នុង​កម្រិត 120 ដឺ​ក្រេ និង​មួយ​គ្រាប់​ទៀត​មាន​ជា​លែ​ន Super Macro ទំហំ 2MP មាន Aperture 2.4 ប្រើ​សម្រាប់​ផ្តិត​យក​រូប​វត្ថុ​នៅ​គៀក​បំផុត​ក្នុង​គម្លាត 4cm​។ 


 
​សម្រាប់​កាមេរ៉ា​មុខ​របស់ vivo Y51 វិញ​គឺមាន​ទំហំ 16MP មាន aperture 2.0 មានលទ្ធភាព​ផលិត​រូបភាព និង​វីដេអូ​សែ​ល​ហ្វី​បាន​ច្បាស់​អាច​ទទួលយកបាន​ក្នុង​លក្ខណ​មាន​កម្រិត​ពន្លឺ​គ្រប់គ្រាន់ បន្ថែម​ពីនេះ​វា​ក៏មាន​ភ្ជាប់​នូវ​មុខងារ​ជំនួយ​ក្នុង​ការថត​ជាច្រើន​ថែម​ទៀតផង ដោយ​ក្នុងនោះ​មានដូចជា មុខងារ​ជំនួយ​ថតរូប​ពេល​រាត្រី Night Mode មុខងារ​ថតរូប​កាត់​ព្រាល​ផ្ទៃ​ខាងក្រោយ​ប្លង់ Portrait Mode និង HRD ជាដើម​។ ហើយ​កាមេរ៉ា​សែ​ល​ហ្វី​មួយ​គ្រាប់​របស់ vivo Y51 មាន​តួរ​នាទី​ក្នុងការ​ស្កែ​ន​មុខ​ដោះ​សោរ​សុវត្ថិភាព​ជំនួស​អោយ​ការ​ស្កែ​ក​ក្រ​យ៉ៅ​ម្រាមដៃ​នៅលើ​ចំហៀង​ខាងស្តាំ​ដៃ​ផងដែរ​។ 
 


​ចូលដល់​កំលាំង​ម៉ាស៊ីន​វិញ​ម្តង vivo Y51 ប្រតិបត្តិការ​លើ​បន្ទះ​ឈី​ប Qualcomm Snapdragon 662 កម្រិត Octa-core 64bit អូស​បាន​ក្នុង​ល្បឿន 2.0GHz មាន​ជំនួយ​ពី​រ៉េ​ម​ទំហំ 8GB អង្គ​ផ្ទុក​ទិន្នន័យ​ស្រាប់​ក្នុង​ម៉ាស៊ីន 128GB និង​ប្រើ​អង្គ​ក្រា​ហ្វិ​ច Adreno 610​។ សម្រាប់​ល្បឿន​ដំណើរការ​មុខងារ និង​កម្មវិធី​កម្សាន្ត​ទូទៅ​នៅលើ​ម៉ាស៊ីន vivo Y51 គឺ​រត់​បាន​រលូន​មិនមាន​ភាព​ទាក់​អាក់​ឡើយ ដែល​រំខាន​ដល់​ការ​ចុច​លេង​កម្សាន្ត​របស់​យើង​ឡើង រីឯ​ការ​អូស​ជាមួយ​ហ្គេម​ឃើញថា មាន​ភាពរលូន Smooth ល្អ​ផងដែរ ដូចនេះ ការជ្រើសរើស​ប្រើ​ជាមួយនឹង Y51 គឺ​ពិត​ជាមាន​ភាពជឿជាក់​បំ​ផុត​។ 
 
​ទូរស័ព្ទ​ឆ្លាត​វៃ​ស៊េរី​ថ្មី​នេះ​ប្រតិបត្តិការ​ដោយ FuntouchOS 11 ទ្រទ្រង់​ដោយ Android 11​។ Vivo Y51 មាន​ថ្ម​ទំហំ 5,000mAh ទ្រទ្រង់​បច្ចេកវិទ្យា​សាក​ភ្លើង​ល្បឿន​លឿន Fast Charge 18W ដែល​ការ​សាក​ពី 1% ឡើងទៅ 78% ប្រើពេល 67 នាទី​។ អីចឹង​មិនលឿន​ខ្លាំង ហើយក៏​មិនយឺត​ពេលនោះ​ដែរ​ល្មម​អាច​ទទួលយកបាន​។ 
 
​ថាមពល​ថ្ម​របស់ Y51 សាក​ពេញ​ម្តង​អាច​កំដរ​ការប្រើប្រាស់​ចុច​កម្មវិធី​លេង​កម្សាន្ត​ធម្មតាៗ បាន​ជិត 2 ថ្ងៃ និង​ប្រើប្រាស់​ច្រើន​ដូចជា​ទស្សនា​វីដេអូ​លើ TikTok, Youtube, លេង​ហ្គេម និង​ប្រើប្រាស់​កាមេរ៉ា​ថតរូប​គឺ​វា​គាំទ្រ​បាន​ជិត​មួយថ្ងៃ​ពេញ​ដោយ​អត់​បញ្ហា​ឡើយ​។ vivo Y51 គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​លោកអ្នក ដែល​កំពុង​ស្វែងរក​ទូរស័ព្ទ​ស៊េរី​ថ្មី ដែលមាន​ភ្ជាប់​ដោយ​គុណសម្បត្តិ​យ៉ាង​ប្រពៃ​សម្រាប់​ប្រើប្រាស់​លេង​កម្សាន្ត​ប្រចាំថ្ងៃ ដោយ​មិន​ចំនាយ​ថវិកា​ច្រើន​។ vivo Y51 ត្រូវបាន​ក្រុមហ៊ុន vivo Cambodia វៃ​តែម​លក់​លើ​ទីផ្សារ​ក្នុងប្រទេស​យើង​ជាមួយ​តម្លៃ​ខ្ទង់ $259 តែប៉ុណ្ណោះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com