អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អុី អេ​ហ្វ ជី សហការ​ជាមួយ​ក្រុមហ៊ុន Nimbly Technologies ដើម្បី​ពង្រឹង​ឧត្តមភាព​ប្រតិបត្តិការ​របស់ខ្លួន​
25, Jan 2021 , 11:37 am        
រូបភាព
​ក្រុមហ៊ុន អុី អេ​ហ្វ ជី ដែលជា​បុត្ត​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​សហការ​ជាមួយ​ក្រុមហ៊ុន Nimbly Technologies ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​។ 
 
អុី អេ​ហ្វ ជី គឺជា​ក្រុមហ៊ុន​ផ្នែក​ម្ហូបអាហារ​ឈានមុខ​គេ​មួយ​នៅ​អាស៊ីអាគ្នេយ៍ ហើយ​កំពុងមាន​ប្រតិ​ប​តិ្ត​ការ​នៅ​បី​ប្រទេស​គឺ ប្រទេស​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ​។ អុី អេ​ហ្វ ជី ជា​ដៃគូ Minor Food & Food Passion Group ក៏ដូចជា​ម៉ាក​ល្បី​របស់​អា​មេ​រិច​ខាងជើង​ដូចជា Dairy Queen និង Krispy Kreme ជាដើម​។​
 
Nimbly Technologies គឺជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​ដែល​ផ្ដល់​ដំណោះស្រាយ​ក្នុងការ​សម្រួល​ការងារ​ឲ្យ​កាន់តែ​ទំនើប រហ័ស និង​មាន​ប្រសិទ្ធិភាព​ខ្ពស់ជាង​មុន​តាមរយៈ​ការផ្តល់​ប្រព័ន្ធ​ឌីជីថល​ទៅដល់​បុគ្គលិក​ដែល​បំពេញ​កិច្ចការ​នៅតាម​​សាខា​នីមួយៗ​តែម្ដង​។​
 
​លោក Martin Darby នាយក​គ្រប់គ្រង​ក្រុមហ៊ុន អុី អេ​ហ្វ ជី មានប្រសាសន៍ថា “​ប្រវត្តិ និង​បេសកកម្ម​នាពេល​បច្ចុប្បន្ន​របស់ អុី អេ​ហ្វ ជី គឺ​ដើម្បី​ស្វែងយល់​ពី​តម្រូវការ​របស់​អតិថិជន និង​នាំយក​នូវ​ភាព​រីករាយ តាមរយៈ​ផលិតផល​ថ្មីៗ និង​គួរឱ្យ​ចាប់អារម្មណ៍​ពី​ភោជនីយដ្ឋាន​របស់​យើង​។ កត្តា​សំខាន់​មួយ​សម្រាប់​បេសកកម្ម​នេះ​គឺ​ការផ្តល់ជូន​នូវ​ផលិតផល​ដែលមាន​គុណភាព និង​សេវាកម្ម​ល្អឥតខ្ចោះ​ដល់​អតិថិជន​។​”  
 
​លោក​ក៏បាន​បន្ដថា "​យើង​រីករាយ​ដែល​បាន​ស្វែងយល់​នូវ​បច្ចេកវិទ្យា​ថ្មី​ជាមួយនឹង​ក្រុមហ៊ុន Nimbly ដើម្បី​សម្រេចបាន​នូវ​កំណើន​ប្រតិបត្តិការ​ជា​បន្តបន្ទាប់​ស្រប​ជាមួយនឹង ប្រសិទ្ធភាព​សេវាកម្ម ភាពរហ័សរហួន​និង​ផលិតភាព​ខ្ពស់​ដែល​បច្ចេកវិទ្យា​ទំនើប​នេះ​អាច​ផ្តល់​មក​ឲ្យ​យើង​។​”  
 
​លោក Daniel Hazman សហ​ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Nimbly បាន​និយាយថា "​យើង​ទន្ទឹង​រងចាំ និង​រីករាយ​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន អុី អេ​ហ្វ ជី ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​របស់​ពួកគេ​ដែល​មាននៅ​ទូទាំង​អាស៊ីអាគ្នេយ៍​តាមរយៈ​ការបង្កើត លំហូរ​ការងារ​ស្វ័យប្រវត្តិ ប្រព័ន្ធ AI និង​ការមើល​ទិន្នន័យ​បាន​ទាន់ពេលវេលា​"​។​
 
​ចាប់ផ្តើម​ដំបូង​ក្នុង​ឆ្នាំ ២០១៨ Nimbly ជា​កម្មវិធី​ទូរស័ព្ទ​មួយ​ប៉ុណ្ណោះ មុននឹង​បាន​ប្រែខ្លួន​ទៅ​កម្មវិធី​ថ្នាក់​សហគ្រាស​ដែល​ផ្តល់នូវ​ដំណោះស្រាយ​ការគ្រប់គ្រង​ក្នុង​វិស័យ​ផ្សេងៗ​ដូចជា ម្ហូបអាហារ និង​ភេសជ្ជៈ លក់រាយ រោងចក្រ និង​កសិកម្ម​នៅក្នុង​តំបន់ និង​សហរដ្ឋអាមេរិក​។ ហើយ Nimbly  ក៏បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​អន្តជាតិ​ជាច្រើន​រួចមកហើយ ដូចជា​៖ KFC, Under Armor, 7-Eleven, និង Cargill ជាដើម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com