អត្ថបទពាណិជ្ជកម្ម
លោក គួច ម៉េង​លី សម្ពោធ​វណ្ណ​កម្ម​ថ្មី​លើក​ទី​៨ «​កម្រង​កំណាព្យ​ពី​ដួងចិត្ត​»
25, Jan 2021 , 4:01 pm        
រូបភាព
ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន (A Mengly J. Quach Education) ដែលមាន​លោក គួច ម៉េង​លី ជា​ថ្នាក់ដឹកនាំ បាន​បើក​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ នូវ​វណ្ណ​កម្ម​ថ្មី​លើក​ទី​៨ ក្រោម​ចំណងជើង «​កម្រង​កំណាព្យ​ពី​ដួងចិត្ត​» (Poem from the Heart) នៅ​បណ្ណាគារ ម៉ូ​នូ​មែន​ប៊ុ​ក (Monument Book)​។​
 
​ថ្លែង​ក្នុង​កម្មវិធី​បើកសម្ពោធ​វណ្ណ​កម្ម​ថ្មី​នេះ លោក គួច ម៉េង​លី បាន​មានប្រសាសន៍ថា​៖«​វណ្ណ​កម្ម​ថ្មី​នេះ  លោក​តាក់តែង​និពន្ធ​ជា​កម្រង​កំណាព្យ ខុសប្លែក​ពីលើ​ក​មុនៗ​។ វណ្ណ​កម្ម កម្រង​កំណាព្យ​ពី​ដួងចិត្ត ដែល​ក្នុងនោះ​ផ្ទុក​ទៅដោយ​ពាក្យ​អប់រំ​ទូន្មាន ប្រៀនប្រដៅ ការលើកទឹកចិត្ត ការអប់រំ​ភាពជា​អ្នកដឹកនាំ សីលធម៌ ការអប់រំ​ទូទៅ និង​បណ្ដុំ​នូវ​ចំណេះដឹង​ផ្សេងៗ​ជាច្រើន​ទៀត​។​ល​»​។ 
 
​លោក បាន​បន្តទៀតថា​៖ «​ការធ្វើ​បែបនេះ គឺ​ដោយសារតែ​លោក ចង់​ចូលរួមចំណែក ជាមួយ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​លើ​ប្រព័ន្ធ​អប់រំ និង​ចែករំលែក​អំពី​គំនិត​វិជ្ជមាន ក្នុងន័យ​ជំរុញ​លើកទឹកចិត្ដដ​ល់​មិត្ត​អ្នកអាន តម្រង់ផ្លូវ​រុករក​ឧត្ដមភាព​ក្នុង​ជីវិត ការសិក្សា ការងារ ដើម្បី​វិ​វត្ត​ខ្លួន​ក្លាយទៅជា​បុគ្គល​ជោគជ័យ​»​។ 




 
​បើតាម លោក គួច ម៉េង​លី ថវិកា​ដែល​បានមកពី​ការដាក់​លក់​សៀវភៅ​ទាំងអស់ នឹងត្រូវ​បរិច្ចាគ​ទៅកាន់​មូលនិធិ​សប្បុរសធម៌ ម៉េង​លី ជេ​. គួច ដើម្បី​បម្រើ​ដល់​ការងារ​មនុស្សធម៌ ក្នុងសង្គម​។ 
 
៤ ចំណុច​លម្អិត​អំ ពី​វណ្ណ​កម្ម «​កម្រង​កំណាព្យ​ពី​ដួងចិត្ត​» រួមមាន​ដូចខាងក្រោម​៖
I.​ ​ពណ៌នា​អំពី​សៀវភៅ​
  • ​ផ្សាយ​ដោយ​៖ គ្រឹះស្ថាន​បោះពុម្ព​នៃ​សាកលវិទ្យាល័យ ម៉េង​លី ជេ​. គួច​
  • ​កាលបរិច្ឆេទ​៖ ខែកញ្ញា គ​.​ស​. ២០២០
  • ​ចំនួន​ទំព័រ​៖ ៣៥៦ ទំព័រ​
  • ​ទំហំ​៖ ១៣ cm X ១៩.៥ cm
  • ​ភាសា​៖ ខ្មែរ​
  • ​បោះពុម្ព​លោក​ទី​១ ចំនួន ៣០០០ ច្បាប់​
  • ​តម្លៃ​៖ ៣២៨.០០ រៀល  (8.00 USD)
     
II.​ ​សេចក្តី​សង្ខេប​
  • ​កម្រង​កំណាព្យ​នេះ បង្ហាញ​ទស្សនៈ អំពី​ការតស៊ូ​ស្វែងរក​ភាពជោគជ័យ​ក្នុង​ជីវិត​
  • ​ចែករំលែក​ទស្សនៈ​ជុំវិញ​បញ្ហា​សីលធម៌ និង​ទង្វើ​ក្នុងនាម​មនុស្សជាតិ​
  • ​ចែករំលែក​ក​ន្លឹះ ជុំវិញ​ផ្នត់គំនិត​អាជីវកម្ម​
  • ​ចែករំលែក​ទស្សនៈ ជុំវិញ​ភាពជា​អ្នកដឹកនាំ​
  • ​ចែករំលែក​មេត្តា​ភាព​
  • ​ជំរុញ​លើកទឹកចិត្ត​
  • ​ផ្តល់​ភាព​ក្លា​ហ៊ាន​
  • ​លើកយក​សម្រស់ និង​សោ​ភណ្ឌ​កំណាព្យ​ខ្មែរ​មក​តាក់តែងឡើង​
     
III.​ ​ចំណាត់​ក្រុម​សៀវភៅ​
​សៀវភៅ​នេះ ជា​ប្រភេទ​សៀវភៅ​កម្រង​កំណាព្យ ដែល​ផ្ទុក​ទៅដោយ​បណ្តុំ​ទស្សនៈ​យល់ឃើញ​ជុំវិញ​បញ្ហា សីលធម៌ គុណធម៌ គតិ​អាជីវកម្ម គតិ​អប់រំ​ទូទៅ ការតស៊ូ​ក្នុង​ជីវិត និង​គិត​ជុំវិញ​ភាពជា​អ្នកដឹកនាំ ។​ល​។ ហើយ​រាល់​គតិ ទស្សនៈ និង​គន្លឹះ​ទាំងអស់នោះ គឺ​សុទ្ធសឹងតែ​ជា​អ្វីៗ​ដែល​អ្នកនិពន្ធ​ខ្លួនឯង ធ្លាប់បាន​ឆ្លងកាត់​ដោយផ្ទាល់​។​
 
IV.​ ​សេចក្តីបញ្ជាក់​
​រាល់​ទស្សនៈ និង​គំនិត​យល់ឃើញ​នៅក្នុង​ស្នាដៃ «​កម្រង​កំណាព្យ​ពី​ដួងចិត្ត​»​នេះ ពុំបាន​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​នរណាម្នាក់ ក្រៅ​ម្ចាស់​ស្នាដៃ​នោះឡើយ​។​
​បន្ថែម​ពីនេះ វណ្ណ​កម្មនេះ នឹង​ធ្វើឱ្យ​អ្នកអាន យល់ដឹង​កាន់តែច្បាស់​អំពី​ភាពជា​អ្នកដឹកនាំ ស្គាល់ផ្លូវ​ទៅកាន់​ភាពជោគជ័យ រួមទាំង​យល់ដឹង​ពី​ការធ្វើ​អាជីវកម្ម​ផងដែរ​។ រឹតតែ​ពិសេស សៀវភៅ​នេះ​នឹ ង​ធ្វើឱ្យ​អ្នកអាន ជាពិសេស​សិស្ស​និស្សិត បាន​យល់ដឹង​ពី​គន្លឹះ​រៀនសូត្រ ថា​រៀន​យ៉ាងម៉េច ដើម្បី​ទទួលបាន​សមត្ថភាព ចំណេះដឹង និង​ផ្លែផ្កា​ពិតប្រាកដ​នា​អនាគតកាល​៕
 














(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com