ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ស្រ្តីពិការភាព ស៊ាង ជា សង្ឃឹមថា របរត្បាញចចូតរីកចម្រើន​ ក្រោយទទួលទុន និងចំណេះ​ដឹងអាជីវកម្ម
22, Apr 2024 , 3:59 pm        
រូបភាព
កំពត៖ អ្នកស្រី ស៊ាង ជា​ គឺជាជនមានពិការភាព​ ដែលកំពុងប្រកបរបរត្បាញសម្ភារប្រើប្រាស់ពីចចូត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ជាង៣០ឆ្នាំ​ហើយ ដែលអ្នកស្រីប្រកបរបរនេះចិញ្ចឹមជីវិត។ ​សព្វថ្ងៃ ការងារត្បាញចចូត មិនមែនជាបញ្ហាសម្រាប់ស្ត្រីមានពិការភាពរូបនេះឡើយ ប៉ុន្តែអ្នកស្រី ​មានកង្វះខាតចំណេះដឹងទាក់ទងនឹងការគ្រប់គ្រង​ចំណូលចំណាយ និងខ្វះដើមទុនទិញសម្ភារផលិត។ កត្តាទាំងនេះ ធ្វើឱ្យរបរអ្នកស្រីហាក់មិនសូវរីកចម្រើនទៅមុខលឿន។ អង្គការ អេដ អេ អាកស្យុង តាមរយៈគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម បានផ្ដល់ការបណ្ដុះបណ្ដាលផ្នែកអាជីវកម្មថ្នាក់មូលដ្ឋាន ​និង​ដើមទុន​ ដល់អ្នកស្រី ស៊ាង ជា ​និងស្រ្តី​មានពិការភាព​២០នាក់ទៀត​នៅខេត្តជាប់តំបន់ឆ្នេរ ដើម្បីជួយស្ត្រីទាំងនោះ មានលទ្ធភាពពង្រីកអាជីវកម្មរបស់ខ្លួន។ សម្រាប់អ្នកស្រី ស៊ាង ជា សង្ឃឹមថារបរតម្បាញខ្លួន នឹងរីកចម្រើន​ ក្រោយទទួលការបណ្ដុះបណ្ដាល និងទុនពីគម្រោងនេះ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាបទយកការណ៍ខាងក្រោមនេះ៖ 

 




Tag:
 ត្បាញចចូត
  CO-SAVED
  ស៊ាង ជា
  ស្ត្រី
  អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com