ជាតិ
រដ្ឋបាលខេត្តស្ទឹងត្រែង បិទរដូវនេសាទ៤ខែ ដើម្បីទុកឱកាសត្រីពងកូន 30, Apr 2024 , 11:29 am
រូបភាព៖ ខណ្ឌរដ្ឋបាលជលផល ស្ទឹងត្រែង
× ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសបិទរដូវនេសាទ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា ដើម្បីទុកឱកាសឱ្យត្រីពងកូន។ អំឡុងពេលបិទនេសាទនេះ គឺមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឧបករណ៍មងគ្រប់ប្រភេទនោះទេ ដើម្បីការពារត្រីមេពូជក្នុងការបង្កកំណើត។
យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៦ មេសា អាជ្ញាធរខេត្តស្ទឹងត្រែង បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់រាល់ការប្រើឧបករណ៍ឆក់ សារធាតុពុល និងគ្រឿងផ្ទុះ ដែលនាំឲ្យអន្តរាយដល់ធនធានជលផល និងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត។
ទោះជាបិទរដូវនេសាទ ប៉ុន្តែ ពលរដ្ឋ នៅតែអាចនេសាទដោយប្រើប្រាស់ឧបករណ៍ជាលក្ខណៈគ្រួសារ ដូចជា សៃយ៉ឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្កេត ចាន់ តុម ទ្រូ កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀត ដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ នេះជាការបញ្ជាក់របស់រដ្ឋបាលខេត្តស្ទឹងត្រែង៕
Tag:
រដ្ឋបាលខេត្តស្ទឹងត្រែង
រដូវនេសាទ
ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com