ជាតិ
លោក ទៀ សីហា លុបឈ្មោះយោធាម្នាក់ចេញពីក្របខណ្ឌពាក់ព័ន្ធការបាញ់បោះសេរី
04, May 2024 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
លោក ទៀ សីហា រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចលុបឈ្មោះ វរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ បន្ទាប់ពីបុគ្គលនេះបានបាញ់បោះសេរី ប្រព្រឹត្តនៅយប់ថ្ងៃទី២ ខែឧសភាកន្លងទៅ។
 
ក្រសួងការពារជាតិ បញ្ជាក់នៅក្នុងប្រកាស ចុះថ្ងៃទី៣ឧសភា ដូច្នេះថា៖«លុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះ វរសេនីយ៍ត្រី ផាត ផានណូ ប្រទ អត្តលេខ ០៦៩៣០១ ជំនួបុគ្គលករូបនេះ គឺដោយសារ ល្មើសច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។ ក្រសួងការពារជាតិបញ្ជាក់បែបនេះ។
 
សូមជម្រាបថា យោធារូបនេះ ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយហេតុការណ៍បាញ់បោះសេរី ប្រព្រឹត្តនៅពេលទៀបភ្លឺ ថ្ងៃទី២ឧសភា ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

© រក្សាសិទ្ធិដោយ thmeythmey.com