ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
× តាមពិតពាក្យ «បុរាណ»និង «បូរាណ»ទាំងពីរនេះ មានអត្ថន័យដូចគ្នា គ្រាន់តែពាក្យ «បុរាណ»ដែលសាធារណជននិយមសរសេរ ជាងពាក្យ «បូរាណ»តែប៉ុណ្ណោះ។
ពាក្យ«បុរាណ»និង«បូរាណ» តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត មានន័យថា ចាស់ដែលកើតមុន,ដែលមានយូរលង់មកហើយ,ដែលធ្លាប់មានតាំងពីព្រេងនាយ៖ ចាស់បុរាណ របស់បុរាណ ប្រាសាទបុរាណ។
«បុរាណ»ប្រើជានាម មានន័យថា កាលពីបុរាណ បុរាណពីដើម បុរាណកាល។ ប៉ុន្តែគេប្រើពាក្យ «បូរាណ» ជានាមកាព្យ មានន័យថា អក្សរខ្មែរយើងសព្វថ្ងៃ អ្នកប្រាជ្ញ លោកច្នៃតាមលំអាន ចាស់ព្រឹទ្ធាចារ្យពីបូរាណ ដែលបានហាត់រៀនតៗមក។ ឧទាហរណ៍៖ ខ្ញុំរៀនភាសាបាលីឆាប់ចេះ តាមបែបបូរាណ ដែលលោកគ្រូបានពន្យល់៕
© រក្សាសិទ្ធិដោយ thmeythmey.com