អត្ថបទពាណិជ្ជកម្ម
ការសម្ពោធ​របាយការណ៍ ស្តីពី ” ការ​សម្លុត​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅតាម​សាលារៀន​ក្នុងប្រទេស​កម្ពុជា​”
17, Dec 2015 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ថ្មីៗ​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ( ម​.​ស​.​ម​.​ក​) បានចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី ” ការ​សម្លុត​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅតាម​សាលារៀន​ក្នុងប្រទេស​កម្ពុជា​” បានធ្វើ​នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ក្បែរ​វិមានឯករាជ្យ ។​

​របាយការណ៍​នេះ​ផលិត​ដោយ​គម្រោង​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ​របស់ ម​.​ស​.​ម​.​ក ហើយ​នេះ​ជា​លិទ្ធ​ផល​នៃ​ការស្រាវជ្រាវ​ទូទាំងប្រទេស​ពី​ការ​សម្លុត​ដែល​ក្រុម​ស្ត្រី​ស្រឡាញ់​ស្ត្រី បុរស​ស្រឡាញ់​បុរស អ្នក​ស្រឡាញ់​ទាំងពីរ​ភេទ​និង​អ្នក​ប្តូរ​ភេទ​គ្នា (​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​) បាន​ជួបប្រទះ​ក្នុងអំឡុងពេល​ការសិក្សា​របស់​ពួកគេ​នៅតាម​សាលារៀន​ក្នុងប្រទេស​កម្ពុជា និង​ផលប៉ះពាល់​រយៈពេល​វែង​នៃ​ការ​សម្លុត​បែបនេះ​។​របាយ​ការ​នេះ​ត្រូវបាន​រៀបចំឡើង​ក្រោយពី​មានការ​រកឃើញ​នូវ​ចំណុច​ខ្វះខាត​ដ៏​ធំ​មួយ​ពាក់ព័ន្ធ​នឹង​អ្វីមួយ​ដែល​គេ​ដឹង​ពីបទ​ពិសោធន៍​របស់​សិ​ស្ស​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​នៅតាម​សាលារៀន​ក្នុងប្រទេស​កម្ពុជា​។​

​ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ឥរិយាបថ​រើសអើង​ទៅលើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​ឥរិយាបថ​រើសអើង​ទៅលើ​អ្នក​ប្តូរ​ភេទ​កើតមាន​ជាទូទៅ​នៅតាម​គ្រឹះស្ថាន​អប់រំ​ទូទាំង​សកលលោក ហើយ​ការស្រាវជ្រាវ​របស់ ម​.​ស​.​ម​.​ក បាន​បង្ហាញថា ៦២,៧១​ភាគរយ​ដែលជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អះអាងថា​ធ្លា​ប់រង​ការ​សម្លុត​។ ៩៣,៥៩ ភាគរយ​នៃ​អ្នកចូលរួម​ការ​​អ​ង្គេ​ត​បាន​រាយការណ៍​ថា​ធ្លាប់​រង​ការ​សម្លុត​ដោយសារតែ​អត្តសញ្ញាណ​យេនឌ័រ ក្នុងការ​បង្ហាញ​នូវ​ទំនោ​យេនឌ័រ​របស់ខ្លួន​។ របាយការណ៍ ស្រាវជ្រាវ ម​.​ស​.​ម​.​ក លើកឡើងថា​គ្រឹះស្ថាន​អប់រំ​ខកខាន​ក្នុង​ការផ្តល់​បរិយាកាស​ប្រកបដោយ​សុ​វត្ថ​ភាព​ដល់​យុវជន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​កម្ពុជា ដោយ ១៦,៦៧% នៃ​អ្នកចូលរួម​អ​ង្គេ​ត​បាន​រាយការណ៍​ថា​រង​ការគំរាមកំហែង​ពី​សំណាក់​គ្រូ​របស់ខ្លួន​។​

​របាយការណ៍​ស្រាវជ្រាវ​របស់ ម​.​ស​.​ម​.​រ បាន​បន្ថែមទៀតថា ផលប៉ះពាល់​ដោយសារ​ការ​សម្លុត​ទៅលើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​អាចមាន​សភាព​ធ្ងន់ធ្ងរ និង​បាន​រកឃើញថា ១២,៨២% នៃ​អ្នកចូលរួម​អង្គ​ពុំបាន​បញ្ចប់​ការសិក្សា​នៅ​ថា្នក់​វិទ្យាល័យ​នោះទេ ដោយសារតែ​និន្នាការ​ភេទ​និង​អត្ត​សញ្ញា​យេនឌ័រ ក្នុងការ​បង្ហាញ​នូវ​ទំនោ​យេ​ឌ័​រពាក់​ព័ន្ធ​ទៅនឹង​ការ​សម្លុត​។​ម្យ៉ាងទៀត​ចំនួន​អ្នកចូលរួម​អង្គជា​ច្រើន​អ្នក​បាន​រាយការណ៍​ថា​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​កើតឡើង​នាពេល​ក្រោយ​ក្នុង​ជិវិត​ដោយសារតែ​ការ​សម្លុត​។​







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com