ជាតិ
សង្គមជាតិ
លោក ហង់ជួន ណារ៉ុន និពន្ធសៀវភៅបាន៣១ចំណងជើង
13, Mar 2021 , 7:29 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងអប់រំ
រដ្ឋមន្ត្រីក្រសួងអប់រំ
ដោយ:
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ ខែមីនា បានបង្ហាញនូវកម្រងស្នាដៃសៀវភៅ ចំនួន៣១ចំណងជើង ដែលលោកបាននិពន្ធ តាំងពីឆ្នាំ២០០៥មក។

 
លោក ហង់ជួន ណារ៉ុន បានក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០១៣ នាអាណត្តិទី៥។ លោក ហង់ជួន ណារ៉ុន បានចាប់ផ្តើមនិពន្ធសៀវភៅ នៅក្នុងឆ្នាំ២០០៥ មុនលោកមិនទាន់ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ។ សៀវភៅដំបូង ដែលលោករដ្ឋមន្ត្រីក្រសួងអប់រំនិពន្ធមុនគេចំណងជើងថា L'Économie de cambodge: la lute pour le développement។ ក្នុងឆ្នាំ២០០៧ លោកនិពន្ធ និងបានបោះពុម្ពសៀវភៅចំនួន២ក្បាល គឺសៀវភៅ Essais économiques និង Les finances publiques du Cambodge។ 
 
ចំណងជើងសៀវភៅ Cambodia: Recent Macroeconomic and Financial Sector Development  និង Three Essays on Macroeconomic Management of Cambodia រួមទាំង Introduction to Insurance គឺជាចំណងជើងសៀវភៅ ដែលលោក ហង់ជួន ណារ៉ុន បាននិពន្ធ ឡើងក្នុងឆ្នាំ២០០៨។
 
នៅក្នុងឆ្នាំ២០០៩ លោករដ្ឋមន្ត្រីអប់រំ ដែលមានវ័យ៥៩ឆ្នាំរូបនេះ បាននិពន្ធសៀវភៅបាន៥ចំណងជើងទៀត គឺម៉ាក្រូសេដ្ឋកិច្ច, Public Finance in Cambodia, ហរិញ្ញវត្ថុសាធារណៈ,ប្រាសាទព្រះវិហារ និងCambodian Economy: Chartering the Course of a Brighter Future. A Survey of Progress, Problems and Prospects។ ក្នុងឆ្នាំ២០១០ លោកនិពន្ធបានតែសៀវភៅមួយចំណងជើង គឺ L'Économie de Cambodge: Nouvelles frontiers du développement socio- économique។
 
Regards Sur Le différend maritime khméro-thailandais à la lumière de la jurisprudence international និងទស្សទាន ស្តីពីវិវាទព្រំដែនសមុទ្ររវាងកម្ពុជា និងថៃឡង់ដ៍ ក្នុងបរិបទនៃយុត្តិការអន្តរជាតិ ជាស្នាដៃរបស់លោក ហង់ជួន ណារ៉ុន ដែលនិពន្ធឡើងនៅឆ្នាំ២០១២ និង២០១៣។


 
នៅឆ្នាំ២០១៥ និង២០១៦ លោក ហង់ ជួន ណារ៉ុន  បានតែងនិពន្ធ និងបោះពុម្ពសៀវភៅ២ចំណងជើងទៀត ជាសរសេរជាភាសាខ្មែរ ដែលមានចំណងជើងថា «សេដ្ឋកិច្ចកម្ពុជា៖ មាគ៌ាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង៖ វឌ្ឍនភាព បញ្ហាប្រឈម និងទស្សនវិស័យទៅអនាគត» និង «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា៖ មាគ៌ាឆ្ពោះទៅរកសង្គមពុទ្ធិ និងវិបុលភាព»។
 
ចំពោះឆ្នាំ២០១៧ លោក ណារ៉ុន បានបោះពុម្ពសៀវភៅ២ចំណងជើង ដោយសៀវភៅទាំងនោះរៀបរាប់អំពី គោលនយោបាយទំនាក់ទំនងសេដ្ឋកិច្ចក្រៅប្រទេស នៃប្រទេសកម្ពុជា នាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា (ទសវត្សរ៍ឆ្នាំ១៩៨០) និងមួយចំណងជើងទៀត រៀបរាប់អំពី នីតិអន្តរជាតិសេដ្ឋកិច្ច។
 
លុះដល់ឆ្នាំ២០១៨ និងឆ្នាំ២០១៩ លោករដ្ឋមន្ត្រីក្រសួងអប់រំរូបនេះបាននិពន្ធ និងបោះពុម្ពបានសៀវភៅ៨ចំណងជើង ក្នុងនោះមានដូចជា Series of Lectures in Public International Law, សិក្សាសង្ខេបស្តីពីទស្សនវិជ្ជា,Droit International Économique, Education Reform in Cambodia, វិភាគទាននៃការសិក្សាអក្សរសិល្បិ៍ខ្មែរ ក្នុងការលើកកម្ពស់អំណាននៅកម្ពុជា, 31 Lecture on the International Law of the Sea, ប្រវត្តិសាស្ត្រកម្ពុជា ក្នុងបរិបទសកលលោក និងកំណាព្យអប់រំ។
 
សម្រាប់ឆ្នាំ២០២០ មានសៀវភៅចំនួន៣ចំណងជើងទៀត ដែលលោក ហង់ជួន ណារ៉ុន និពន្ធ និងបោះពុម្ពឡើង គឺអក្សរសិល្ប៍ និងភាសាខ្មែរសម័យអង្គរ និងសម័យអង្គរ តាមរយៈសិលាចារឹក, ជំនួយស្មារតីសម្រាប់សិស្សថ្នាក់ទី១២ គណិតវិទ្យា និងកំណែទម្រង់សាលារៀននៅកម្ពុជា។
 
នៅឆ្នាំ២០២១នេះ លោក ហង់ជួន ណារ៉ុន ក៏បាននិពន្ធ និងបោះពុម្ពសៀវភៅចំនួន២ចំណងជើងទៀត នោះជាសៀវភៅរៀបរាប់ពីទស្សនវិជ្ជា និងស្នាដៃនិពន្ធចុងក្រោយគឺ ទ្រឹស្តីស្ពីពីការអប់រំ និងអក្សរសិល្បិ៍ និងភាសាខ្មែរសម័យកណ្តាល តាមរយៈសិលាចារឹកនគរវត្ត៕




 

Tag:
 សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com