ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ រំឭកពលរដ្ឋ និងម្ចាស់អាជីវកម្ម ឱ្យរួសរាន់បង់ថ្លៃសំរាម ប្រចាំខែឱ្យទាន់ពេល
14, Mar 2021 , 2:09 pm        
រូបភាព
ដោយ៖ ប៉ូ សុភា
 
រដ្ឋបាលរាជធានីភ្នំពេញ បានរំឭកឱ្យពលរដ្ឋ ម្ចាស់អាជីវកម្ម ក៏ដូចជាស្ថាប័ន ឯកជន រួសរាន់ បង់ថ្លៃប្រមូលសំរាម និងសំណល់រឹង ឱ្យទាន់ពេលវេលាកំណត់ ដើម្បីចៀសវាងការចាត់វិធានការរដ្ឋបាល ឬវិធានការច្បាប់។ តាមសេចក្តីជូនដំណឹងនៅថ្ងៃទី១២ មីនា រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា អាជ្ញាធរបានបន្តប្រកាន់យកភាពអត់ធ្មត់ មិនអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយនៅតែទុកឱកាស ឱ្យពលរដ្ឋ។


 
នៅក្នុងសេចក្តីជូនដំណឹងដដែល រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ការទទួលការបង់ថ្លៃប្រមូលសំរាម និងសំណល់រឹង នៅក្នុងខែកុម្ភៈ និងផុតកំណត់នៅបំណាច់ខែមីនានេះ។ កង់បង់ទូទាត់ថ្លៃសេវានេះ អាចធ្វើតាមប្រព័ន្ធនានាដូចជាវិក្កយបត្រអគ្គិសនីកម្ពុជា ប្រព័ន្ធអេឡិចត្រូនិក ឬតាមធនាគារក្នុងស្រុកដែលមានសេវាទូទាត់ថ្លសសំរាមនេះ។
 
តាមរដ្ឋបាលរាជធានីភ្នំពេញ ពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែមករា និងខែមុនៗ ជាបន្តបន្ទាប់ តាំងពីឆ្នាំ២០២០មកនោះ ក៏ត្រូវបានកត់ត្រាជាបំណុល រួចហើយដែរ៕
 

Tag:
 សំរាម
  សំណល់រឹង
  សេវា
  បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com