COVID-19
ជាតិ
អ្នកនាំពាក្យ៖ មិនមានការសម្រេចឲ្យបិទរាជធានីភ្នំពេញនោះទេ
15, Mar 2021 , 8:31 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បន្ទាប់ពីមានការចែករំលែកសារសំឡេងមួយ លើបណ្តាញសង្គមថា រាជធានីភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានច្រានចោលថាជាដំណឹងក្លែងក្លាយ។



អ្នកនាំពាក្យរូបនេះ អះអាងដូច្នេះ៖«គិតត្រឹមល្ងាចថ្ងៃទី១៥ មីនា នេះ រាជធានីភ្នំពេញ មិនទាន់មានការសម្រេចណាមួយឲ្យបិទនោះទេ។ សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងឈប់ចែកចាយដំណឹងក្លែងក្លាយបន្តទៀត»។
 
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងរីករាលដាលទូទាំងប្រទេសកម្ពុជា បានធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់។ ក្នុងនោះបណ្ដាខេត្តស្ទើទូទាំងប្រទេស បានប្រកាសផ្អាកពិធីរៀបមង្គលការ ពិធីជួបជុំផ្សេងៗ និងបិទសាលារៀនមួយចំនួន។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំឲ្យពលរដ្ឋកុំចេញពីផ្ទះ បើមិនមានការចាំបាច់។
 
គិតមកដល់ពេលនេះ កម្ពុជា អ្នកជំងឺកូវីដ-១៩ សរុប១ ៣២៥នាក់ ដោយករណីសហគមន៍២០កុម្ភៈ មានដល់ទៅ ៨១០នាក់ ដែលរាលដាលដល់១០រាជធានី-ខេត្ត រួមមានភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង ក្នុងនោះអ្នកជំងឺភាគច្រើនជាជនជាតិចិន ខ្មែរ បន្ទាប់មកវៀតណាម និងជាតិសាសន៍ផ្សេងទៀត៕
 

Tag:
 សង្គម
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com