អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Prince Real Estate ផ្តល់សម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ជូនពលរដ្ឋក្រីក្រចំនួន៨០៤គ្រួសារនៅខណ្ឌចំការមន ដែលរងផលប៉ះពាល់ដោយសារព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ
18, Mar 2021 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ១៨ មីនា ២០២១ - ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group) (ហៅកាត់ថា “Prince Group”) ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ហើយលោកប្រធាន- លោក Chen Zhi បានឆ្លើយតបនឹងការអំពាវនាវ រកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជំងឺ Covid-19 ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១។ លោក បានប្រកាសផែនការបរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិក ចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ប្រឆាំងនឹងជំងឺរាតត្បាត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជំនួយនេះ ធ្វើឡើង បន្ទាប់ពីការបរិច្ចាគថវិកាលើកដំបូងចំនួន ៣ លានដុល្លារអាមេរិកដែលបានបរិច្ចាគដោយអ្នកឧកញ៉ា Chen Zhi កាលពីខែធ្នូក្នុងឆ្នាំកន្លងទៅ ដើម្បីជួយដល់ប្រទេសកម្ពុជា ក្នុងការទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 ។
 
លើសពីនេះទៅទៀត ការដើរតាមគន្លងរបស់សម្ព័ន្ធក្រុមហ៊ុន Prince Group និងលោកប្រធាន Chen Zhi  ក្រុមហ៊ុន Prince Real Estate ដែលជាសមាជិកមួយ របស់សម្ព័ន្ធក្រុមហ៊ុន Prince Group បានចែកអំណោយជាស្បៀងអាហារចាំបាច់មួយចំនួន ជូនដល់គ្រួសារចំនួន ៨០៤គ្រួសារ ដែលកំពុងជួបប្រទះការខ្វះខាត និងកងកម្លាំងនគរបាលចំនួន ២៣៤រូប ប្រចាំនៅខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលរងគ្រោះដោយសារការផ្ទុះឡើងនៃជំងឺ Covid-19 ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ។
 
ខណៈពេលដែលរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនជំនួយឧបត្ថម្ភដែលមិនធ្លាប់មានពីមុនមកស្មើ នឹង ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) សរុបចំនួន ១.១៦ ពាន់លានដុល្លារ សម្ព័ន្ធក្រុមហ៊ុន Prince Group យល់ថាក្រុមហ៊ុន សហគ្រាសឯកជន ចាំបាច់ត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការងើបឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជំងឺនេះផងដែរ ។
 
ការបរិច្ចាគចុងក្រោយនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររួម លើវិស័យបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) សម្រាប់ក្រុមហ៊ុនជាសមាជិក តាមការគូសបញ្ជាក់របស់សម្ព័ន្ធក្រុមហ៊ុន Prince Group ។ ចំណុចគន្លឹះមួយនៃយុទ្ធសាស្ត្រនេះ គឺការបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិក របស់លោកប្រធាន Chen Zhi នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ឈានដល់គោលដៅរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាជនយ៉ាងហោចណាស់ ៨០% ឬស្មើនឹងជិត ១៣លាននាក់ ដែលនេះ គឺជាការបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធក្រុមហ៊ុន ចំពោះទំនួលខុសត្រូវសង្គមនៅកម្ពុជា។ ក្នុងនោះផងដែរ ក្រុមហ៊ុន Prince Real Estate បានឧបត្ថម្ភអង្ករសរុប ១៦,០៨០គីឡូក្រាម មីចំនួន ៨០៤កេស ទឹកត្រី ៨០៤យួរ និងទឹកស៊ីអ៊ីវ ៨០៤យួរ ជូនដល់គ្រួសារមួយចំនួន រួមជាមួយទឹកបរិសុទ្ធ ៥០០កេស និងភេសជ្ជៈចំនួន ២០០កេសសម្រាប់មន្រ្តីនគរបាលចំនួន ២៣៤រូប ដែលកំពុងបំពេញការងារដោយមិនគិតពីការនឿយហត់ នៅតាមទីតាំងចំនួន ៣៣កន្លែង ក្នុងខណ្ឌចំការមន ដែលជាតំបន់រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយសារការផ្ទុះឡើងនូវជំងឺ Covid-19 ដែលនៅជិតទីស្នាក់ការកណ្តាល របស់សម្ព័ន្ធក្រុមហ៊ុន Prince Group ។


 
“ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនមួយ ដែលខិតខំធ្វើឱ្យប្រសើរឡើងនូវការរស់នៅ របស់សហគមន៍មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា វាជាកាតព្វកិច្ចរបស់ពលរដ្ឋ ក្នុងការធ្វើការជាដៃគូជាមួយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងមន្ត្រីនៃរដ្ឋបាលខណ្ឌចំការមន។ ការផ្ទុះឡើងនូវជំងឺរាតត្បាតក្នុងសហគមន៍ បានជះឥទ្ធិពលដល់ជីវិតរស់នៅរបស់បងប្អូន ប្រជាជនជាច្រើននៅក្នុងខណ្ឌមួយនេះ ហើយយើងជឿជាក់ថា សកម្មភាពឆ្លើយតបរហ័ស និងច្បាស់លាស់ នឹងធ្វើឱ្យមានការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការធានាឱ្យមានការងើបឡើងវិញដ៏រឹងមាំ សម្រាប់សហគមន៍”  ។ នេះបើតាមប្រសាសន៍របស់លោក Steven Wang ដែលជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate ។
 
គំនិតផ្តួចផ្តើមនេះ គ្រាន់តែជាគំនិតមួយ ក្នុងចំណោមសកម្មភាពជាច្រើន ដែលសម្ព័ន្ធក្រុមហ៊ុន Prince Group បានរៀបចំឡើងប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។
 
កាលពីខែមុន មូលនិធិសប្បុរសធម៌ព្រីនស៍ ដែលជាអង្គភាពសប្បុរសធម៌មួយ របស់សម្ព័ន្ធក្រុមហ៊ុន Prince Group បានចែកអំណោយជាសម្ភារថែទាំសុខភាព ជូនដល់ប្រជាជនចំនួន ៥០០ គ្រួសារ ដែលរស់នៅក្នុងភូមិអុង ស្រុកព្រៃនប់ ប្រទេសកម្ពុជា ដែលស្ថិតនៅជិតទីតាំង គម្រោងទីក្រុងរាម ដែលមានទឹកប្រាក់ចំនួន ១៦ពាន់លានដុល្លារអាមេរិ កនៅលើផ្ទៃដីចាក់បំពេញទំហំ ៨៤៣ហិកតា ដែលកំពុងតែអភិវឌ្ឍន៍ ស្ថិតនៅជិតអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។

គម្រោងទីក្រុងរាម នឹងផ្លាស់ប្តូរមុខមាត់តំបន់នេះ ដោយសម្ព័ន្ធក្រុមហ៊ុន Prince Group នៅតែមានការគិតគូរចំពោះសហគមន៍មូលដ្ឋាន ក្រោមការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីស្វែងយល់ពីតម្រូវការសហគមន៍ នាពេលអនាគត។
សម្ព័ន្ធក្រុមហ៊ុន Prince Group នឹងបន្តជួយដល់ប្រជាជនកម្ពុជា ដោយការចែកអំណោយសម្ភារចាំបាច់ ជូនដល់ប្រជាជន ខណៈដែលការអនុវត្តគំនិតផ្តួចផ្តើមសហគមន៍សំខាន់ៗ និងការធ្វើការជាមួយដៃគូ ដែលមានទំនួលខុសត្រូវខាងសង្គម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង ឆ្ពោះទៅរកការផ្តល់សិទ្ធិអំណាច ដល់សហគមន៍មូលដ្ឋាន៕

 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com