ជាតិ
សម្តេច ហ៊ុន សែន៖ ខ្ញុំស្អប់បំផុតពេលទឹកជំនន់ម្តងៗ ជេរនោះជេរ ថាឯងលុបបឹង
08, Nov 2021 , 9:10 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីមោទកភាពចំពោះការអភិវឌ្ឍន៍រាជធានីភ្នំពេញ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងដំណើរទៅសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ សម្តេចបានមើលឃើញដី ត្រពាំង ស្រែ ប្រែក្លាយជាទៅជាអគារខ្ពស់ៗ។



«ខ្ញុំស្អប់បំផុតពេលទឹកជំនន់ម្តងៗ ជេរនោះជេរ ថាឯងលុបបឹង»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល នាពេលសម្ពោធអគារក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា។ សម្តេចចោទសួរថា ស្គាល់ទេ ពាក្យជំនន់? បើតាមសម្តេច ក្បាលចេញ និងក្បាលចូល មិនស្របគ្នា ច្បាស់ជាមានទឹកជំនន់ហើយ។



សម្តេច ហ៊ុន សែន បានកត់សម្គាល់ថា បញ្ហាទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ មិនមែនតែដោយសារតែស្ទឹងព្រែកត្នោតនោះឡើយ តែកន្លងមក ប្រភពពីទន្លេមេគង្គក៏បានបង្កបញ្ហាខ្លាំងផងដែរ ជាពិសេសនាអំឡុងគ្រោះទឹកជំនន់នាឆ្នាំ១៩៩១។

«មកពីលើខ្លាំង ខាងក្រោមកើតបញ្ហាហើយ។ បារាំង អ៊ីតាលី និងប្រទេសផ្សេងទៀត ក៏ដូច្នោះដែរ។ លើខ្លាំង ក្រោមដោះស្រាយមិន។ តិចៗនាំគ្នាដៀមដាមឲ្យអភិបាលរាជធានីភ្នំពេញ»។ សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះ ដោយលើកឡើងថា អ្នករិះគន់មួយចំនួនច្រណែននឹងការអភិវឌ្ឍ៕

© រក្សាសិទ្ធិដោយ thmeythmey.com