ជាតិ
សង្គមជាតិ
បាក់ស្រុតយ៉ខាងមុខនៃវីឡា១កន្លែង ក្នុងខណ្ឌសែនសុខ, កម្មករម្នាក់ស្លាប់ និងម្នាក់ទៀតរបួស រូបភាពផ្ទះវីឡា១កន្លែង ក្នុងរាជធានីភ្នំពេញ ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់ ហើយយ៉ខាងមុខនៃវីឡានេះ បានបាក់ស្រុត នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ រូបពីវីដេអូផ្សាយផ្ទាល់របស់សារព័ត៌មាន
× យ៉បែកខាងមុខនៃផ្ទះវីឡា១កន្លែង ក្នុងភូមិរោងទាវ សង្កាត់ធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់ បានបាក់ស្រុត នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ផ្តល់ព័ត៌មានជាបឋមដល់សារព័ត៌មានថ្មីៗថា មានបុរសជាកម្មករ២នាក់ ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់យ៉នៃផ្ទះវីឡានេះ ដោយក្នុងនោះ ម្នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀត រងរបួសស្រាល។
លោកអភិបាលខណ្ឌសែនសុខ អះអាងថា អគារទាំងមូលនៃផ្ទះវីឡានោះ ពុំបាក់ស្រុតទេ ដោយបាក់ស្រុតតែយ៉ខាងមុខប៉ុណ្ណ៉ោះ។ លោក ពុំទាន់អាចបញ្ជាក់បានឡើយថា យ៉ខាងមុខនៃវីឡានោះ បាក់ស្រុតដោយសារមូលហេតុអ្វី ដោយលោក ប្រាប់ថា កិច្ចការបន្ទាន់ ដែលអាជ្ញាធរ កំពុងបំពេញនាពេលនេះ គឺជួយសង្គ្រោះអ្នករងរបួស៕ © រក្សាសិទ្ធិដោយ thmeythmey.com