អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ចូលសមុទ្រខាងកើត ទីដែលអាម៉េរិកពង្រាយនាវាដឹកយន្តហោះ
06, Oct 2022 , 9:45 am        
រូបភាព
កូរ៉េខាងជើង នៅថ្ងៃទី៦ ខែតុលា បានបាញ់មីស៊ីលចម្ងាយខ្លី២គ្រាប់ទៀត ចូលសមុទ្រខាងកើត។ នេះបើតាមការប្រកាសរបស់យោធាកូរ៉េខាងត្បូង។

 
មីស៊ីល២គ្រាប់ ត្រូវបានកូរ៉េខាងជើងបាញ់ចេញពីតំបន់ Samsok ក្នុងទីក្រុងព្យុងយ៉ាង។ មីស៊ីលទាំងពីរដែលជាប្រភេទមីស៊ីលចម្ងាយខ្លី ត្រូវបានបាញ់សំដៅសមុទ្រខាងកើត ទីដែលអាម៉េរិកពង្រាយដឹកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លអ៊ែរ USS Ronald Reagan កាលពីថ្ងៃទី៥ ខែតុលា។ 
 
ក្នុងសាររបស់អគ្គសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង មីស៊ីលមួយហោះចម្ងាយ៣៥០គីឡូម៉ែត្រ និងកម្ពស់៨០គីឡូម៉ែត្រ ឯមួយគ្រាប់ទៀតហោះចម្ងាយ៨០០គីឡូម៉ែត្រ ដោយមានកម្ពស់ប្រមាណ៦០គីឡូម៉ែត្រ។
 
នេះជាលើកទី៦ហើយដែលទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលរបស់ខ្លួន ដោយលើកទី៥ ជាមីស៊ីលចម្ងាយមធ្យមហោះរំលងដែនកោះជប៉ុនថែមទៀត។
 
សម្រាប់យោធាកូរ៉េខាងត្បូង សកម្មភាពរបស់កូរ៉េខាងជើង ជាទង្វើបង្កហេតុដែលគំរាមមិនត្រឹមសន្តិភាព និងស្ថិរភាពឧបទ្វីបកូរ៉េប៉ុណ្ណោះទេ តែក៏ប៉ះពាល់សហគមន៍អន្តរជាតិថែមទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com