អន្តរជាតិ
យ៉ាងហោចណាស់៣០នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅកន្លែងថែទាំកុមារនៅថៃ
06, Oct 2022 , 3:29 pm        
រូបភាព
មនុស្សយ៉ាងហោចណាស់៣០នាក់ដែលមានទាំងកុមារផង បានស្លាប់ក្នុងការប្រហារមួយនៅកន្លែងថែទាំកុមារនៅភាគឦសានថៃថ្ងៃទី៦ ខែតុលា។
 
បើតាមការប្រកាសរបស់ការិយាល័យនាយករដ្ឋមន្រ្តីថៃ ហេតុការណ៍បាញ់ប្រហារកើតនៅតំបន់Uthaisawan ខេត្ត Nong Bua Lamphu។
 
ជនដៃដល់ជាអតីតប៉ូលិសដែលបើកចូលទីតាំងខាងលើ ហើយបើកការបាញ់ប្រហារតែម្ដង។ កាសែតបាងកកប៉ុស្តិ៍រាយការណ៍ថា ជនរងគ្រោះភាគច្រើនជាកុមារ។
 
ប៉ូលិសថៃអះអាងថា ជនដៃដល់បានសម្លាប់គ្រួសារ មុនបញ្ចប់ខ្លួនឯង៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com