អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សំឡេងផ្ទុះបន្តបន្ទាប់ លាន់រន្ថើនកណ្ដាលរដ្ឋធានីអ៊ុយក្រែន
10, Oct 2022 , 2:08 pm        
រូបភាព
រដ្ឋធានីកៀវ រងការវាយប្រហារដ៏កក្រើកបន្តបន្ទាប់គ្នានៅព្រឹកថ្ងៃទី១០ ខែតុលានេះ។ សំឡេងផ្ទុះដែលរញ្ជួយកណ្ដាលរដ្ឋធានីអ៊ុយក្រែន កើតឡើងមួយថ្ងៃក្រោយប្រធានាធិបតីរុស្ស៊ីចោទប្រទេសនេះថា នៅពីក្រោយការវាយប្រហារស្ពាន Kerch ភ្ជាប់តំបន់គ្រីមេ និងទឹកដីរុស្ស៊ី។

 
សំឡេងផ្ទុះក្នុងទីក្រុងកៀវ ចាប់ផ្ដើមលាន់រន្ថើននៅម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១០ ខែតុលា។ បើតាមអ្នករាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន​ AFP ឡានពេទ្យជាច្រើន បានធ្វើដំណើរទៅកាន់ចំណុចផ្ទុះដែលមានផ្សែងហុយទ្រលោម។ អភិបាលទីក្រុងកៀវ Vitali Klitschko អះអាងថា ចំណុចកើតហេតុ ស្ថិតក្នុងខណ្ឌ Shevchenkivskyi កណ្ដាលទីក្រុងនេះដែរ។
 
មិនទាន់មានការបញ្ជាក់ណាមួយពាក់ព័ន្ធការផ្ទុះនេះឡើយ។ អ្វីដែលគេសង្ស័យនោះ គឺការវាយប្រហាររបស់រុស្ស៊ី។ រុស្ស៊ីវាយប្រហារទីក្រុងកៀវចុងក្រោយបំផុតនៅថ្ងៃទី២៦ ខែមិថុនាកន្លងទៅ។
 
ការផ្ទុះនេះ កើតឡើងក្រោយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន អះអាងថា អ៊ុយក្រែនរៀបចំផែនការ និងបានវាយប្រហារស្ពាន Kerch នៅគ្រីមេនៅថ្ងៃទី៨ ខែតុលា។​ មនុស្ស៣នាក់ស្លាប់ក្នុងការបំផ្ទុះឡានលើស្ពានដ៏វែងភ្ជាប់ទៅកាន់ដីគោករុស្ស៊ី។
 
  
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com