អន្តរជាតិ
លោកប្រាយុទ្ធបញ្ជាឱ្យស្រាវជ្រាវ និងធ្វើតេស្តរកការប្រើប្រាស់ថ្នាំញៀនលើមន្រ្តី និងក្នុងសហគមន៍
11, Oct 2022 , 9:59 am        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព៖ AFP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១០ ខែតុលា បានបញ្ជាឱ្យទីភ្នាក់ងារអនុវត្តច្បាប់ ពង្រឹងវិធានគ្រប់គ្រងអាវុធ និងបង្រ្កាបលើការប្រើប្រាស់ថ្នាំញៀន បន្ទាប់ពីមានករណីបាញ់ប្រហារនៅកន្លែងថែទាំកុមារនៅតំបន់ភាគឦសាននៃប្រទេស។

 
ក្នុងករណីបាញ់ប្រហារនៅខេត្ត Nong Bua Lamphu មនុស្សយ៉ាងហោចណាស់ ៣៦នាក់ ដោយក្នុងនោះក្មេងចំនួន ២៤នាក់ ត្រូវបានសម្លាប់។ ឃាតករជាអតីតប៉ូលិស ដែលត្រូវបានបញ្ចប់ការងារដោយសារការចោទប្រកាន់ថ្នាំញៀន និងកំពុងរងបទចោទពាក់ព័ន្ធនឹងថ្នាំញៀន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។​
 
ទាក់ទិននឹងសោកនាដកម្មនេះ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា បានបញ្ជាឱ្យអាជ្ញាធរស្រាវជ្រាវ និងធ្វើតេស្ត ដើម្បីស្វែងរកការប្រើប្រាស់ថ្នាំញៀនខុសច្បាប់នៅក្នុងចំណោមមន្រ្តី និងក្នុងសហគមន៍។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Anucha Burapachaisri បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី១០ ខែតុលា។ 
 
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានបន្តថា លោកប្រាយុទ្ធ ក៏បានប្រាប់ឱ្យស្ថាប័នរដ្ឋាភិបាលចុះបញ្ជីកាំភ្លើងដកអាជ្ញាប័ណ្ណកាំភ្លើងលើបុគ្គល ដែលគំរាមកំហែងដល់សង្គម រួមទាំងបង្កើតភាពវឹកវរ ឬអស្ថិរភាព។ បើតាមលោក Anucha ប្រមុខរដ្ឋាភិបាលថៃ ក៏បានបញ្ជាឱ្យបង្រ្កាបលើកន្លែងលក់អាវុធខុសច្បាប់  ការនាំចូលអាវុធខុសច្បាប់ រួមទាំងការប្រើប្រាស់កាំភ្លើងខុសច្បាប់។ 
 
លើសពីនេះ អាជ្ញធរថៃ គ្រោងដកហូតអាវុធពីមន្រ្តីប៉ូលិស ដែលប្រើប្រាស់កាំភ្លើងមិនត្រឹមត្រូវ ឬប្រព្រឹត្តខុស ក្នុងពេលបំពេញកាតព្វកិច្ច។ ក្នុងថ្ងៃដដែលនេះ អគ្គស្នងការប៉ូលិសថៃ លោក Damrongsak Kittprapas បានប្រាប់អ្នកសារព័ត៌មានថា បុគ្គលដែលកាន់កាំភ្លើងស្របច្បាប់ នឹងតម្រូវឱ្យត្រួតពិនិត្យសុខភាពផ្លូវចិត្តឱ្យបានញឹកញាប់។
 
សូមបញ្ជាក់ថា បើធៀបនឹងបណ្តាលប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ អ្នកកាន់កាំភ្លើងនៅថៃ គឺមានអត្រាខ្ពស់ ដោយអាវុធខុសច្បាប់ជាច្រើនគ្រឿង ត្រូវបាននាំចូលក្នុងប្រទេសមួយនេះ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com