កីឡាអន្តរជាតិ
អន្តរជាតិ
UEL ៖ Man United សង្ឃឹមយកបាន៣ពិន្ទុទៀតពី Omonia នៅ Old Trafford
13, Oct 2022 , 6:30 pm        
រូបភាព
រូបភាព៖ Manchester United
រូបភាព៖ Manchester United
Manchester United រំពឹងដណ្តើមបាន៣ពិន្ទុបន្ថែមពីក្រុម Omonia Nicosi នៅជំនួបទី៤ ពូល E ពានរង្វាន់ UEFA Europa League នៅយប់ថ្ងៃទី១៣ ខែតុលា នាកីឡដ្ឋាន Old Trafford។ ជំនួបមុន Man Utd ឈ្នះ Omonia ក្នុងលទ្ធផល ៣-២។

 
ក្រុមដែលដឹកនាំដោយលោក Erik ten Hag បានត្រលប់មកកាន់ការប្រកួតក្នុងទឹកដីកីឡដ្ឋាន Old Trafford បន្ទាប់ពីការប្រកួតក្រៅទឹកដីចំនួន២ប្រកួតជាប់គ្នា។ ក្រុមបិសាចក្រហម ត្រូវការពិន្ទុបន្ថែមទៀត បន្ទាប់ពីរកបានជ័យជម្នះជាបន្តបន្ទាប់ទល់ Omonia Nicosia  របស់ស៊ីប និងក្រុម Everton សប្តាហ៍មុន។
 
Omonia Nicosia បច្ចុប្បន្នពួកគេជាក្រុមស្ថិតនៅបាតតារាងក្រោយការចាញ់កាលពីសប្តាហ៍មុនលទ្ធផល ៣-២ ក្រោមថ្វីជើង ​Man United ពួកគេក៏កំពុងតែត្រូវការលទ្ធផលល្អពីការប្រកួត Man United ដើម្បីបន្តដំណើរក្នុងពានរង្វាន់ Europa League បន្តចៀសវៀងការធ្លាក់ទៅ Conference League ពីការបញ្ចប់ចំណាត់ថ្នាក់លេខ៣ ក្នុងពូល។
 
សម្រាប់ការប្រកួតរាត្រីនេះ Man United នឹងអាចអវត្តមានកីឡាករសំខាន់ៗដូចជា Anthony Martial ក្រោយរងរបួសក្នុងវគ្គទីមួយអំឡុងការប្រកួតទល់ ​Everton។ ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបង្ហាញខ្លួនសម្រាប់ជម្រើស ១១នាក់ជាថ្មី ខណ់ដែល Marcus Rashford គឺជាដៃគូស្ថិតនៅតំបន់ប្រយុទ្ធដែលជាជម្រើសរបស់លោក Ten Hag។ Donny van de Beek និង Harry Maguire ត្រូវបានរំពឹងថានឹងអវត្តមានសារជាថ្មីដោយសារតែបញ្ហាកាយសប្បទា។
 
សម្រាប់ក្រុម Omonia អ្វីដែលជាក្តីបារម្ភសម្រាប់លោក Neil Lennon ជាគ្រូបង្វឹកគឺបញ្ហាអ្នកចាំទីដៃទីមួយ Fabiano រងរបួស​ដែលធ្លាប់បានបង្ហាញទម្រង់លេងក្នុងការប្រកួតរវាងក្រុមទាំងពីរការពីសប្តាហ៍មុន។
 
ខាងក្រោមនេះជាការប្រកួតក្រុមដទៃទៀតនៃជំនួប UEFA Europa League រាត្រីនេះ៖
ការប្រកួតវេលាម៉ោង ១១:៤៥ យប់
Bodo/Glimt ទទួល Arsenal ពូល A 
AEK Larnaca ទទួល Fenerbahce និង Dynamo Kyiv ទទួល Rennes ពូល B
Real Betis ទទួល Roma ពូល C 
Union St.Gilloise ទទួល SC Braga
Feyenoord ទទួល FC Midtjylland ពូល F 
​Nantes ទទួល Freiburg និង Qarabag FK ទទួល Olympiacos ពូល G
ការប្រកួតវេលាម៉ោង ២ យប់
PSV Eindhoven ទទួល Zurich ពូល A 
Ludogorets ទទួល HJK Helsinki ពូល C
Union Berlin ទទួល Malmo FF ពូល D 
Real Sociedad ទទួល FC Sheriff ពូល E 
Lazio ទទួល Sturm Graz ពូល F 
Ferencvaros ទទួល FK Crvena Zvezda និង Trabzonspor ទទួល Monaco ពូល H៕
 
 
 
 
 
 

Tag:
 Europa League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com