កីឡាអន្តរជាតិ
អន្តរជាតិ
អារ៉ាប៊ីសាអូឌីត បង្ហាញបញ្ជីឈ្មោះក្រុមកីឡាក​រ៣២រូប ត្រៀមព្រឹត្តិការណ៍ World Cup
13, Oct 2022 , 9:29 pm        
រូបភាព
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីត លោក Herve Renard ថ្ងៃទី១២ ខែតុលា បានបង្ហាញបញ្ជីឈ្មោះក្រុមកីឡាករចំនួន ៣២នាក់ត្រៀមសម្រាប់ការប្រកួត World Cup នៅប្រទេសកាតាដែលនឹងចាប់ផ្តើមនៅខែវិច្ឆិការ។ ចំណោមកីឡាករទាំង ៣២នាក់របស់លោក Renard មានអ្នកចាំទី ៣នាក់ដែលមិនសូវបានលេងឱ្យក្រុមរបស់ពួកគេប៉ុន្មានឡើយ។



ចំណោមអ្នកចាំទី៤​ រូបដែលគ្រូបង្វឹកសញ្ជាតិបារាំងបានកោះហៅរួមមាន អ្នកចាំទី Mohamed Al-Yami របស់ក្រុមលីគទីពីរ Al-Ahly និងអ្នកចាំទី Mohamed Al-Owaiz, Fawaz Al-Qarni និង Nawaf Al-Aqidi ដែលជាអ្នកចាំទ្រមិនសូវទទួលបានលេងជម្រើសដំបូងប្រចាំក្លិបរបស់ពួកគេដូច  Al-Hilal, Al-Shabab និង Al-Nassr ឡើយ។
 
លោក Renard ក៏បានកោះហៅឡើងវិញនូវខ្សែបម្រើរបស់ក្រុម ​Al-Ittihad កីឡាករ Abdulrahman Al-Aboud ក្រោយពេលរួមគេបានចាកចេញពីក្រុមកាលពីខែកញ្ញា។ គ្រូបង្វឹកវ័យ ៥៤ឆ្នាំ បានកោះហៅខ្សែបម្រើក្រុម Al-Abha កីឡាករ Riyadh Sharahili វ័យ២៩ឆ្នាំ ជាកីឡាករដែលបានបង្ហាញខ្លួនជម្រើសជាតិលើកដំបូងកាលពីខែកញ្ញាកន្លងទៅ។ កីឡាករ Mohamed Kanno និង Abdulelah Al-Malki របស់ក្រុម Al-Hilal ក៏ស្ថិតនៅក្នុងបញ្ជីកីឡាករ ៣២ បើទោះពួកគេមិនសូវបានលេងឱ្យក្រុមរបស់គេក្នុងរដូវកាលថ្មីនេះក្តី ដោយសាររងរបួសជង្គង់តាំងពីខែកុម្ភៈមក។ អារ៉ាប៊ីសាអូឌីត នឹងត្រូវសម្រេចប្រកាសសមាសភាពកីឡាករ២៦រូបចុងក្រោយនៅថ្ងៃទី២០ ខែតុលា ដើម្បីយកទៅប្រកួតប្រជែងនៅកាតា នាខែវិច្ឆិកា ខាងមុខ។
 
អារ៉ាប៊ីសាអូឌីតនឹងត្រូវលេងក្នុងការប្រកួតកំដៅសាច់ដុំចំនួន៥ ក្នុងទីក្រុងអាប៊ូដាប៊ីទល់នឹងក្រុម ម៉ាសេដ្វានខាងជើង, អាល់បានី, ហុងឌូរ៉ាស់, អ៊ីស្លង់ និងប៉ាណាម៉ា ក្នុងខែតុលានេះ និងដើមខែវិច្ឆិកា មុន World Cup មកដល់។ អារ៉ាប៊ីសាអូឌីត ស្ថិតនៅក្នុងពូល C ជាមួយក្រុមអាហ្សង់ទីន ម៉ិកស៊ិក និងប៉ូឡូញ។
 
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត៖
 
អ្នកចាំទី៖ Mohamed Al-Owais ក្រុម(Al-Hilal), Fawaz Al-Qarni (Al-Shabab), Nawaf Al-Aqidi (Al-Nassr), Mohamed Al-Yami (Al-Ahly)។
ខ្សែការពារ៖ Yasser Al-Shahrani (Al-Hilal), Ali Al-Bulaihi (Al-Hilal), Abdulelah Al-Amri (Al-Nassr), Abdullah Madu (Al-Nassr), Hassan Tambakti (Al-Shabab), Sultan Al-Ghanam (Al-Nassr) Ahmed Bamsaud (Ittihad), Mohammed Al-Breik (Al-Hilal), Saud Abdulhamid (Al-Hilal)។
ខ្សែបម្រើ៖ Salman Al-Faraj (Al-Hilal), Riyadh Sharahili (Abha), Ali Al-Hassan (Al-Nassr), Mohamed Kanno (Al-Hilal), Abdulelah Al-Malki (Al-Hilal), Sami Al-Najei (Al-Nassr), Abdullah Otayf (Al-Hilal), Nasser Al-Dawsari (Al-Hilal), Abdulrahman Al-Aboud (Ittihad), Ayman Yahya (Al-Nassr), Fahad Al-Muwallad (Al-Shabab), Nawaf Al-Abed (Al-Shabab), Salem Al-Dawsari (Al-Hilal), Hattan Bahebri (Al-Shabab)។
ខ្សែប្រយុទ្ធ៖ Haitham Asiri (Al-Ahly), Abdullah Radif (Al-Taawoun), Abdullah Al-Hamdan (Al-Hilal), Saleh Al-Shehri (Al-Hilal), Firas Al-Buraikan (Al-Fateh)៕
 
 
 

Tag:
 FIFA World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com