FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ទោះរបួស សេណេហ្កាល់នៅតែយក Mane ក្នុងចំណោម២៦នាក់ចុងក្រោយ
12, Nov 2022 , 2:59 pm        
រូបភាព
រូបភាព៖ LiveScore
រូបភាព៖ LiveScore
ខ្សែប្រយុទ្ធ Sadio Mane នៅតែជាកីឡាករដ៏សំខាន់សម្រាប់សេណេហ្កាល់ទៅកាន់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា បើទោះបីរបួសមុនការប្រកួតដ៏សំខាន់មកដល់ក្តី។ កីឡាករទាំង ២៦នាក់ របស់ក្រុមជម្រើសជាតិសេណេហ្កាល់ត្រូវបានប្រកាសនាថ្ងៃទី១១ ខែវិច្ឆិកា។


 
ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំ រូបនេះបានរងរបួសអំឡុងជួយក្រុម Bayern Munich ប្រកួតយកឈ្នះលើក្រុម Werder Bremen ៦-១ នៃជំនួបក្របខណ្ឌកំពូលប្រទេសអាល្លឺម៉ង់។ សម្រាប់សេណេហ្កាល់ Mane បានជួយឱ្យប្រទេសនេះឈ្នះពានរង្វាន់ Africa Cup of Nations 2021 បន្ទាប់មកជួយឱ្យក្រុមនេះឱ្យឡើងមកកាន់ការប្រកួត World Cup នៅកាតាលើកនេះ ដោយឈ្នះលើអេហ្ស៊ីបទាំងពីរលើកនៅវគ្គជម្រុះ Play-Off។
 
សម្រាប់ប្រវត្តិនៅ World Cup នេះជាការបង្ហាញខ្លួនលើកទី៣ សម្រាប់សេណេហ្កាល់ ដោយការឈានជើងលេងលើកដំបូងនៅព្រឹត្តិការណ៍នៅឆ្នាំ ២០០២ និងលើកទីពីរនៅឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី។ កាលឆ្នាំ ២០១៨ សេណេហ្គាល់ជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ FIFA ដែលត្រូវបានកាត់ចេញពីការប្រកួតដោយសារតែច្បាប់លេងដោយយុត្តិធម៌ ឬ FIFA Fair Play ដោយសារតែកាលនោះពួកគេមានពិន្ទុស្មើជាមួយជប៉ុន ប៉ុន្តែកីឡាទទួលបានកាត់ក្រហមដល់ទៅ ៦នាក់ ជាហេតុនាំឱ្យជប៉ុនមានសិទ្ធិឡើងទៅវគ្គ ១៦ក្រុម។ 


 
សេណេហ្កាល់នឹងស្ថិតនៅក្នុងពូលជាមួយក្រុមស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះកាតា ហូឡង់ និងអេក្វាទ័រ សម្រាប់ការប្រកួតនាពេលខាងមុខ។
 
ខាងក្រោមនេះជាសមាសភាពកីឡាករទាំង ២៦រូប៖
 
អ្នកចាំទី៖ Seny Dieng (Queens Park Rangers), Alfred Gomis (Rennes), Edouard Mendy (Chelsea)
 
ខ្សែការពារ៖  Fode Ballo-Toure (Milan), Pape Abou Cisse (Olympiacos), Abdou Diallo (RB Leipzig), Ismail Jakobs (Monaco), Kalidou Koulibaly (Chelsea), Formose Mendy (Amiens), Youssouf Sabaly (Real Betis)
 
ខ្សែបម្រើ៖ Pathe Ciss (Rayo Vallecano), Krepin Diatta (Monaco), Idrissa Gueye (Everton), Pape Gueye (Marseille), Cheikhou Kouyate (Nottingham Forest), Mamadou Loum (Reading), Nampalys Mendy (Leicester City), Moustapha Name (Pafos), Pape Matar Sarr (Tottenham)
 
ខ្សែប្រយុទ្ធ៖ Boulaye Dia (Salernitana), Famara Diedhiou (Alanyaspor), Bamba Dieng (Marseille), Nicolas Jackson (Villarreal), Sadio Mane (Bayern Munich), Iliman Ndiaye (Sheffield United), Ismaila Sarr (Watford)៕
 

Tag:
 World Cup
  Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com