អន្តរជាតិ
អាស៊ាន
ប្រមុខការទូតអ៊ុយក្រែន៖ អាស៊ានជាអាទិភាពក្នុងគោលនយោបាយការបរទេសអ៊ុយក្រែន
12, Nov 2022 , 2:17 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ឌីមីត្រូ គូលេបា ធ្វើសន្និសីទកាសែតមួយអំឡុងជំនួបកំពូលអាស៊ាននៅកម្ពុជា។ លោក គូលេបា លើកឡើងពីបញ្ហាសង្រ្គាមក្នុងប្រទេសរបស់លោក ទំនាក់ទំនងជាមួយអាស៊ាន និងគំនិតផ្ដួចផ្ដើមដឹកជញ្ជូនធញ្ញជាតិផងដែរ។

 
នេះជាលើកដំបូងដែលអ៊ុយក្រែនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំអាស៊ាន។ បើតាមប្រមុខការទូតអ៊ុយក្រែន អាស៊ានជាអាទិភាពក្នុងគោលនយោបាយការបរទេស ហើយអ៊ុយក្រែនទើបចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាសមាជិកសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។
 
ជាមួយគ្នានេះ លោក គូលេបា អះអាងថា រុស្ស៊ីមិនបានស្នើសុំឱ្យមានជំនួបទ្វេភាគីឡើយ ហើយបើមាន អ៊ុយក្រែន នឹងពិចារណាមិនខាន៕



Tag:
 អ៊ុយក្រែន
  អាស៊ាន
  ឌីមីត្រូ គូលេបា
© រក្សាសិទ្ធិដោយ thmeythmey.com