FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Messi និង Di Maria ដៃគូល្អ បង្ហាញវត្តមានចុងក្រោយឱ្យអាហ្សង់ទីននៅ World Cup 2022
12, Nov 2022 , 4:59 pm        
រូបភាព
ខ្សែប្រយុទ្ធឆ្នើម Lionel Messi បង្ហាញខ្លួនលើកចុងក្រោយរបស់គេត្រឹមព្រឹត្តិការណ៍ World Cup 2022 នៅកាតាដោយមានការចូលរួមពីដៃគូដ៏ល្អនៅតំបន់ប្រយុទ្ធ Angel Di Maria។ World Cup នៅកាតានឹងក្លាយជាការបង្ហាញខ្លួនលើកទី៥ សម្រាប់ Messi ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក ក្រោយរូបគេមានឈ្មោះក្នុងបញ្ជីកីឡាករទាំង ២៦រូបដែលបានប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីនថ្ងៃទី១១ ខែវិច្ឆិកា។


 
ចំណោមកីឡាករទាំង ២៦រូបរបស់អាហ្សង់ទីន ដែលគ្រូបង្វឹកលោក Lionel Scaloni បានជ្រើសរើសក៏មានវត្តមាន Paulo Dybala ខ្សែប្រយុទ្ធក្រុម AS Roma  ផងដែរ។ អាហ្សង់ទីនធ្វើដំណើរទៅកាន់ World Cup ក្នុងនាមជាក្រុមដ៏ខ្លាំងមួយជាមួយកំណត់ត្រាការប្រកួត ៣៥លើកមិនដែលចាញ់ចាប់តាំងពីឆ្នាំ ២០១៨ មក។ 
 
ទន្ទឹមការប្រកាសសមាសភាពកីឡាកររបស់អាហ្សង់ទីន ដំណឹងដ៏ល្អខ្សែប្រយុទ្ធឆ្នើម Messi ដែលរួមចំណែកធំជួយអាហ្សង់ទីនឈ្នះពាន Copa America 2021 បានវិលត្រលប់ចូលហ្វឹកហាត់ជាមួយក្រុម Paris Saint Germain វិញមុនធ្វើដំណើរទៅចូលរួមក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ World Cup នៅកាតា។ Di Maria ក៏មានឈ្មោះសម្រាប់ការប្រកួតដែលសុទ្ធសឹងជាកីឡាករធ្លាប់ជួយអាហ្សង់ទីនឈ្នះ Copa America និងជាដៃគូដ៏ល្អជាមួយ Messi នាពេលកន្លងមកនេះ។ 


 
World Cup នៅកាតាជាការបង្ហាញវត្តមានលើក ១៨សម្រាប់អាហ្សង់ទីន ហើយអាហ្សង់ទីនក៏ជាប្រទេសធ្លាប់ឈ្នះ World Cup ពីរលើកក្នុងឆ្នាំ ១៩៧៨ និង ១៩៨៦។ ប្រទេសនេះក៏ធ្លាប់បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៣ ចំនួន ៣លើករួចមកហើយផងដែរ។ អាហ្សង់ទីនស្ថិតនៅក្នុងពូល C ជាមួយ អារ៉ាប៊ីសាអូឌីត ប៉ូឡូញ និងម៉ិកស៊ិក។
 
ខាងក្រោមនេះជាសមាសភាពកីឡាករទាំង ២៦រូបដែលលោក Scaloni បានជ្រើសរើសសម្រាប់ការប្រកួតប្រជែង៖
 
អ្នកចាំទី៖ Franco Armani (River Plate), Emiliano Martinez (Aston Villa), Geronimo Rulli (Villarreal)

ខ្សែការពារ៖ Marcos Acuna (Sevilla), Juan Foyth (Villarreal), Lisandro Martinez (Manchester United), Nahuel Molina (Atletico Madrid), Gonzalo Montiel (Sevilla), Nicolas Otamendi (Benfica), German Pezzella (Real Betis), Cristian Romero (Tottenham), Nicolas Tagliafico (Lyon)
 
ខ្សែបម្រើ៖ Rodrigo De Paul (Atletico Madrid), Enzo Fernandez (Benfica), Alejandro Gomez (Sevilla), Alexis Mac Allister (Brighton and Hove Albion), Exequiel Palacios (Bayer Leverkusen), Leandro Paredes (Juventus), Guido Rodriguez (Real Betis)
 
ខ្សែប្រយុទ្ធ៖ Julian Alvarez (Manchester City), Joaquin Correa (Inter), Angel Di Maria (Juventus), Paulo Dybala (Roma), Nicolas Gonzalez (Fiorentina), Lautaro Martinez (Inter), Lionel Messi (Paris Saint-Germain)៕
 
 

Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com