ជាតិ
វីដេអូ
ព្រះសង្ឃជាង ២៥០អង្គ មកពីភ្នំពេញ និមន្តទស្សនកិច្ចនៅតំបន់កោះថ្ម (X-16) ខេត្តត្បូងឃ្មុំ
05, Nov 2023 , 7:42 pm        
រូបភាព
នៅថ្ងៃទី៥ វិច្ឆិកា មន្ត្រីសង្ឃ និងព្រះសង្ឃ មកពីខណ្ឌចំនួន១៤ នៃរាជធានីភ្នំពេញ បាននិមន្តទស្សនកិច្ចនៅចំណុច X-16 ក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីស្វែងយល់ពីវីរភាពរបស់សម្តេច ហ៊ុន សែន ក្នុងដំណើរ រំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 

តំបន់X16 ជាចំណុចភូមិសាស្ត្រ នៅលើបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងជាចំណុចចាប់ផ្ដេីមនៃដំណើរការតស៊ូរបស់សម្ដេច ហ៊ុន សែន។ សូមបញ្ជាក់ថា កាលពីម៉ោង ៩យប់ ថ្ងៃទី២០ មិថុនា ១៩៧៧ សមមិត្ត ហ៊ុន សែន បាននាំកម្មាភិបាលដ៏ទុកចិត្ត៤នាក់ ធ្វើដំណើរទៅស្វែងរកជំនួយពីប្រទេសវៀតណាម ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ 
 




Tag:
 ព្រះសង្ឃ
  កោះថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com