ជាតិ
សមាគមស្វាយចន្ទីកម្ពុជា ព្រួយបារម្ភពីការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់ការដាំដុះ
29, Nov 2023 , 8:59 pm        
រូបភាព
ក្នុងដំណេីរទស្សនកិច្ចអ្នកសារព័ត៌មានឈ្វេងយល់ពីខ្សែច្រវាក់តម្លៃផលិតកម្មគ្រាប់ស្វាយចន្ទី នៅក្រសួង កសិកម្ម  លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លេីកឡេីងថា ការដាក់ផែនការក្លាយជាអធិរាជស្វាយចន្ទី គឺជាចំណុចល្អបំផុត ប៉ុន្តែអ្វីជាបញ្ហារាំងស្ទះ គឺបញ្ហាប្រែប្រួល អាកាសធាតុ ។

 
បេីតាមអនុប្រធានសមាគមរូបនេះ ការប្រែប្រួលអាកាសធាតុ ជាបញ្ហាដែលមិនអាចគ្រប់គ្រង ខណៈ បច្ចេកទេស ដាំដុះមិនមែនជាបញ្ហាចោទឡេីយ។ «តាមការប៉ាន់ស្មាន គឺខ្ទង់ជុំវិញ១០ម៉ឺនហិកតា  ដែលត្រូវបានកាប់បំផ្លាញ ប៉ុន្តែនៅក្នុងឆ្នាំ២០២៣  យេីងបានដាំដុះឡេីងវិញចំនួន ៤ម៉ឺនហិកតាហេីយ ។ នេះបេីតាមការស្រាវជ្រាវទៅលេីកូនស្វាយចន្ទីដែលបានលក់ចេញ។» លោក ស៊ុយ កុកធាន បញ្ជាក់បែបនេះ ។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com