ជាតិ
ព្រះអង្គ ជួន កក្កដា អំពាវនាវពុទ្ធបរិស័ទ ជួយឧបត្ថម្ភវត្តប្រាសាទនាងខ្មៅ ដែលមានព្រះសង្ឃ ជាង៣០០អង្គ
02, Dec 2023 , 1:59 pm        
រូបភាព
ភ្នំពេញ៖ ព្រះអង្គ ជួន កក្កដា ដែល​គ្រប់គ្រងក្នុងវត្តប្រាសាទនាងខ្មៅ បានអំពាវនាវដល់ពុទ្ធបរិស័ទ ដែលមាន​ក្ដីជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ជួយបរិច្ចាកជាថវិកាក្ដី ជាទេយ្យទានផ្សេងៗក្ដី ដើម្បីទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ជាង៣០០អង្គ នៅក្នុង​វត្តប្រាសាទនាងខ្មៅ ដែលកំពុងសិក្សារៀនសូត្រក្នុងវត្ត។

ក្រៅពីចង្ហាន់ព្រះសង្ឃ ព្រះអង្គ ជួន កក្កដា ក៏មាន​បន្ទុកក្នុងការផ្ដល់ប្រាក់ខែដល់គ្រូ ជាង​៣០អង្គ/អ្នក ដែលកំពុងបង្រៀន ដល់ព្រះសង្ឃ និងគ្រហស្ថដែលជាកូនអ្នកស្រុក លើមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា ភាសាបរទេស ភាសាបាលី និងកំព្យូទ័រដែរ។ 
 
សូមអស់លោក លោកស្រី អញ្ជើញស្ដាប់បទសម្ភាស រវាងកញ្ញា ប៉ូ សាគុន ជាមួយ​ព្រះអង្គ ជួន កក្កដា នៅវត្តប្រាសាទនាងខ្មៅ បន្ថែម៖
 



លោកអ្នកអាចបរិច្ចាកប្រាក់ ទៅវត្តប្រាសាទនាងខ្មៅ តាមរយៈគណនីធនាគារ ដែលមានក្នុងរូបខាងក្រោម៕

គណនីដែលពុទ្ធបរិស័ទ អាចប្រគេនបច្ច័យសម្រាប់ព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ

ព្រះសង្ឃគង់នៅ និងរៀនសូត្រនៅវត្តប្រាសាទនាងខ្មៅ

ព្រះសង្ឃគង់នៅ និងរៀនសូត្រនៅវត្តប្រាសាទនាងខ្មៅ


Tag:
 ព្រះពុទ្ធសាសនា
  ព្រះសង្ឃ
  ពុទ្ធបរិស័ទ
  វត្ត
  វត្តប្រាសាទនាងខ្មៅ
  ចង្ហាន់
© រក្សាសិទ្ធិដោយ thmeythmey.com