ជាតិ
អត្ថបទពាណិជ្ជកម្ម
ទិដ្ឋភាពនៅថ្ងៃទី១ នៃពិព័រណ៍សិក្សាប្រចាំឆ្នាំដែលផ្តុំដោយចំណេះដឹង និងរបកគំហើញថ្មីៗ
× ទិដ្ឋភាពខ្លះៗជារួមនៅក្នុងថ្ងៃទី១ នៃពិព័រណ៍សិក្សាប្រចាំឆ្នាំ២០២៣ ដែលមានស្តង់ពិព័រណ៍ជាច្រើនសរុបរហូតដល់៧០ស្តង់ ដែលស្តង់នីមួយៗជាគ្រោងការសិក្សាស្រាវជ្រាវ ទាក់ទងនិងប្រធានបទ ប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណីខ្មែរ វេជ្ជសាស្រ្ត បច្ចេកវិទ្យា គីមីសាស្រ្ត សេដ្ឋកិច្ច និងពាណិជ្ជសាស្រ្ត គណិតវិទ្យា បរិស្ថាន សិល្បៈ និងការកម្សាន្តចម្រុះ។
ពិព័រណ៍សិក្សាដ៏សម្បូរបែបនេះ នៅមានការតាំងបង្ហាញចំនួន២ថ្ងៃបន្តទៀត គឺថ្ងៃសុក្រ ទី១៥ និងថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។ ដូច្នេះ សិស្សានុសិស្ស និងសាធារណៈជនដែលមានចំណាប់អារម្មណ៍ និងចង់សិក្សាស្វែងយល់ឱ្យបានច្បាស់ដោយផ្ទាល់ អាចបន្តចូលរួមទស្សនានៅថ្ងៃបន្ទាប់បានផងដែរ ដោយទីតាំងពិព័រណ៍គឺស្ថិតនៅក្នុងអគារសិក្សានៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា ដែលមានអាសយដ្ឋាន #២៥៤AK, ផ្លូវលេខ ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដើម្បីទទួលបាននូវព័ត៌មានបន្ថែម សូមទស្សនាវីដេអូនៃបទបង្ហាញអំពីគម្រោងសិក្សាស្រាវជ្រាវមួយចំនួន របស់សិស្សានុសិស្សយើង ដែលប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បាន។
សម្រាប់ព័ត៌មានបន្ថែម៖ ០៩៥ ២២៣ ០១៥/ ០៩៥ ៨៨៨ ០៦០/ ០៩៥ ២២២ ៨៨២។
© រក្សាសិទ្ធិដោយ thmeythmey.com