ជាតិ
កម្មករម្នាក់ស្លាប់ និង២០នាក់ទៀតរបួស ដោយសារអគ្គិភ័យនៅរោងចក្រយីដា អាជ្ញាធរចុះពន្លត់អគ្គិភ័យនៅរោងចក្រយីដា កាលពីថ្ងៃទី១៨មករា ២០២៤។ រូបពី PCKP
× ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះ រោងចក្រកាត់ដេរ ឈ្មោះ«យីដា» នៅខេត្តកណ្ដាល បណ្ដាលឱ្យកម្មករម្នាក់ស្លាប់ ហើយ២០នាក់ទៀត បានរងរបួស។
ករណីអគ្គិភ័យនៅរោងចក្រយីដា (មេនូហ្វេកធីរើ ខូ អិលធីឌី)Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានកើតឡើងកាលពីថ្ងៃទី១៨ មករា។ អាជ្ញាធរ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់១៥គ្រឿង។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្មការិនី សុខ ឆវី ដែលជាប្រធានផ្នែកម្នាក់ក្នុងរោងចក្រយីដា បានបាត់បង់ជីវិត ក្នុងករណីខាងលើ និងមានកម្មករ២០នាក់ទៀត រងរបួស ក្នុងនោះមាន១៧នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ។
រោងចក្រ យីដានេះ ត្រូវបានគេទទួលស្គាល់ថា ជារោងចក្រ មានស្តង់ដារសុខភាព និងសុវត្ថភាពខ្ពស់ ពាក់ព័ន្ធនឹងសុវត្ថិភាពអគ្គិភ័យ។ រោងចក្រនេះ ក៏មានបំពាក់នូវឧបករណ៍ចាំបាច់ រួមទាំងមានច្រកទ្វារអាសន្នគ្រប់គ្រាន់ផងដែរ។ នេះបើតាមសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com