ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សម្ដេច ហ៊ុន សែន រំឭកថ្ងៃរបួសភ្នែកឆ្វេង ចំថ្ងៃចូលឆ្នាំចុងក្រោយ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា
× សម្ដេច ហ៊ុន សែន បានរំឭកពីថ្ងៃដែលរងរបួសពិការភ្នែកឆ្វេង គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥។ គិតមកដល់ឆ្នាំ២០២៤នេះ សម្ដេច ហ៊ុន សែន ពិការភ្នែកឆ្វេងរយៈពេល ៤៩ឆ្នាំមកហើយ។
ថ្ងៃទី៤ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំឭកពីការបាត់បង់ភ្នែកឆ្វេងកាលពី៤៩ឆ្នាំមុន។ សម្ដេច ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ៖«ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំ នៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង(16មេសា1975.16មេសា2024)។ ពេលនោះ ខ្ញុំកំពុងសន្លប់ និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃ ពេលដឹងខ្លួនទើបខ្ញុំដឹងថាភ្នែកឆ្វេងរបស់ខ្ញុំពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត»។
ក្រៅពីរំឭកថ្ងៃបាត់បង់ភ្នែកឆ្វេង សម្ដេចប្រធានព្រឹទ្ធសភា ក៏បង្ហាញអារម្មណ៍សោកស្ដាយថា៖«យុវជនដែលមានអាយុ២៣ឆ្នាំ ខ្ញុំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំ ដែលពិការដោយសារសង្គ្រាម។ ដោយមូលហេតុនេះហើយ ទើបខ្ញុំខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាពឯកភាពជាតិឯកភាពទឹកដីបង្កើតនូវការសប្បាយរីករាយជូនប្រជាជនដូចដែលប្រជាជនយើងកំពុងសប្បាយក្នុងឱកាសចូលឆ្នាំប៉ុន្មានថ្ងៃមកនេះ»។
សារចុងក្រោយរបស់សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសន្តិភាពឱ្យខាងតែបាន។ នេះបើតាមការបង្ហោះរបស់សម្ដេច ហ៊ុន សែន លើទំព័រហ្វេសប៊ុកនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕
Tag:
សម្ដេច ហ៊ុន សែន
ពិការភ្នែកឆ្វេង
© រក្សាសិទ្ធិដោយ thmeythmey.com