ជាតិ
អត្ថបទពាណិជ្ជកម្ម
អបអរសាទរភ្នាក់ងារ អេ អឹម ខេ ដែលបានឈ្នះរង្វាន់ម៉ូតូ និងសាច់ប្រាក់ជាច្រើន ពីយុទ្ធនាការ “ធ្វើប្រតិបត្តិការកាន់តែច្រើន ឈ្នះកាន់តែច្រើន”
07, May 2024 , 10:04 am        
រូបភាព
ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤៖ អេ អឹម ខេ ប្រារព្ធកម្មវិធីចាប់រង្វាន់រដូវកាលទី១ សម្រាប់យុទ្ធនាការ «ធ្វើប្រតិបត្តិការកាន់តែច្រើន ឈ្នះកាន់តែច្រើន» នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ AMK អេ អឹម ខេ។ សូមចូលរួមអបអរសាទរ ដល់ភ្នាក់ងារទាំង ៣១ រូប ដែលបានឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។
  • ភ្នាក់ងារដែលឈ្នះរង្វាន់រួមមាន៖
  • ម៉ូតូ Honda Dream ចំនួន ១រូប
  • សាច់ប្រាក់ ៥០០.០០០រៀល ចំនួន ១០រូប
  • សាច់ប្រាក់ ២០០.០០០រៀល ចំនួន ២០រូប




អេ អឹម ខេ សូមអរគុណដល់ភ្នាក់ងារទាំងអស់ ដែលបានផ្ដល់សេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប និងបង្កភាពងាយស្រួល ដល់អតិថិជនគ្រប់ពេលវេលា ព្រមទាំងធ្វើឲ្យអាជីវកម្មរីកចម្រើនបន្ថែមទៀត។ ចំពោះភ្នាក់ងារដែលមិនទាន់បានឈ្នះរង្វាន់ សូមកុំអាក់អន់ស្រពន់ចិត្ត អេ អឹម ខេ នឹងបន្តការចាប់រង្វាន់រដូវកាលទី២ បន្តទៀត។ សូមជូនពរភ្នាក់ងារទាំងអស់ រកទទួលទានមានបាន ក្នុងរបរអាជីវកម្ម និងមានសុខសុវត្ថិភាពជានិច្ច។
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ ​បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com