ជាតិ
សង្គមជាតិ
ពលករ​កម្ពុជា​ធ្វើការ​នៅ​ថៃ ត្រូវ​បញ្ជាក់​អត្តសញ្ញាណ ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែមិថុនា​
06, May 2018 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា បាន​ប្រាប់​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ពុំទាន់​មាន​លិខិត​ត្រឹមត្រូវ ត្រូវ​ប្រញាប់​មក​បំពេញ​អត្តសញ្ញាណ ឲ្យ​បាន​មុន​ថ្ងៃ​៣០ ខែមិថុនា ឆ្នាំ​២០១៨ ។​

 
​សេចក្តីជូនដំណឹង​រប​ស់​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា បាន​បញ្ជាក់ថា ពលករ​កម្ពុជា​ដែល​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ពុំទាន់​បានបញ្ជាក់​អត្តសញ្ញាណ​(​លិខិតឆ្លងដែន PP, លិខិត​ធ្វើដំណើរ TD និង​ប័ណ្ណ​ពលករ​ធ្វើការ​នៅ​បរទេស​OCWC) ត្រូវ​ប្រញាប់​មក​បញ្ជាក់ ជាមួយ​ក្រុមការងារ​អន្តរក្រសួង​របស់​គណៈ​កម្ម​ការផ្តល់​ភាពស្របច្បាប់ នៅ​ទីក្រុង​បាងកក​, ខេត្ត​ផា​ធុម​ថា​នី និង​ខេត្ត​រ៉ាក់យ៉ង ។​
 
​ចំពោះ​ពលករ ដែល​បាន​ចុះបញ្ជី​ជាមួយ​អាជ្ញា​ថៃ តែ​មិនទាន់​បានទទួល​ប័ណ្ណ​មិនមែន​សញ្ជាតិ​ថៃ និង​ពលករ​បញ្ជាក់​អត្តសញ្ញាណ​រួចហើយ ត្រូវ​បន្តធ្វើ​ប័ណ្ណ​មិនមែន​សញ្ជាតិ​ថៃ​ថ្មី ឬ​ស្នើសុំ​ទិដ្ឋាការ​ស្នាក់នៅ និង​ប័ណ្ណ​អនុញ្ញាត​ការងារ ពី​ការិយាល័យ​ច្រកចេញ​-​ចូល​តែមួយ ដែលមាន​ចំនួន​៨០​កន្លែង ដោយ​ក្នុងនោះ​មាន​ចំនួន​៤​កន្លែង នៅ​ទីក្រុង​បាងកក ៕

Tag:
 ប្រទេស​ថៃ​
  ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com