ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដាក ជំរុញទុរេន និងទៀបបារាំងធម្មជាតិខេត្តកោះកុងមកលើទីផ្សារកម្ពុជា
26, May 2018 ,
8:19 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ នៅថ្ងៃទី ២៩-៣០ ឧសភាខាងមុខនេះ អង្គការសេដាក នឹងនាំអ្នកសារព័ត៌មានទស្សនកិច្ចក្នុងខេត្តកោះកុង ផ្ដោតទៅលើដំណាំទុរេនសរីរាង្គ ទៀបបារាំង និងបន្លែសរីរាង្គផ្សេងៗ។ ក្នុងដំណើរទស្សនកិច្ច អង្គការសេដាក នឹងជំរុញផ្លែទុរេន ទៀបបារាំងសរីរាង្គដែលដាំដុះដោយធម្មជាតិ មកលើទីផ្សារកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ អង្គការសេដាក ចង់បង្កើនការយល់ដឹងពីកសិកម្មសរីរាង្គ ដែលកសិករកំពុងអនុវត្តនៅមូលដ្ឋាន និងបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្មសរីរាង្គ។ ក្រៅពីនេះ សេដាក ចង់បង្កើនកសាងទំនុកចិត្តកសិករលើការអនុវត្តកសិកម្មសរីរាង្គ និងផ្សព្វផ្សាយពីកសិផលសរីរាង្គ។
លោក លីន គីមឆែ អ្នកសម្របសម្រួលផ្សារមូលដ្ឋានសេដាក បានលើកឡើងថា ក្នុងតំបន់ថ្មបាំង ស្ថានភាពដី និងអាកាសធាតុមានលក្ខណៈល្អ ដែលប្រជាពលរដ្ឋនៅទីនោះ ដាំដុះតាមបែបធម្មជាតិ ដោយគ្មានសារធាតុគីមី។ អ្នកសម្របសម្រួលរូបនេះ បន្ថែមទៀតថា រសជាតិដំណាំសរីរាង្គក្នុងតំបន់នេះ មានរសជាតិឆ្ងាញ់ និងខុសប្លែកពីតំបន់នានានៅកម្ពុជា។
បើតាមលោក លីន គីមឆែ អង្គការ សេដាក មានគម្រោងជំរុញអត្តសញ្ញាណផលិតផលសរីរាង្គ (Brand) ក្នុងតំបន់ថ្មបាំង ខេត្តកោះកុង ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ រួមទាំងភ្ញៀវទេសចរអន្តរជាតិ ស្គាល់ផលិតផលក្នុងតំបន់ថ្មបាំង។ តំបន់ថ្មបាំង នៃខេត្តកោះកុង ជាតំបន់ដែលមានសក្ដានុពលកសិកម្ម និងសក្ដានុពលទេសចរណ៍ថ្មី នៅកម្ពុជា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សរីរាង្គ
សេដាក
ទុរេន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
3 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
4 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
3 ម៉ោង
អត្ថបទពេញនិយមបន្ថែម