ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
ផែកម្ពុជាអាចចតនាវាដឹកទំនិញ ៥ម៉ឺនតោន មិនបាច់ផ្ទេរនៅសិង្ហបុរី ថៃ ដូចមុនឡើយ
25, Jun 2018 ,
11:27 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានសម្ពោធចំណតផែថ្មីរបស់ខ្លួន ដែលហៅថាចំណតផែពហុបំណង នៅថ្ងៃទី២៥ខែមិថុនានេះ ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនតាមសមុទ្ររបស់កម្ពុជា។
ចំណតផែពហុបំណងដែលសម្ពោធនៅថ្ងៃនេះ មានសមត្ថភាពឲ្យនាវាផ្ទុកទំនិញចំណុះ ៥ម៉ឺនតោនចូលចតបាន បើធៀបនឹងកំពង់ដែលមានស្រាបសព្វថ្ងៃអាចទទួលនាវាត្រឹមចំណុះ ១ម៉ឺន ទៅ១,៥ម៉ឺនតោនប៉ុណ្ណោះ។ ដូចនេះនាវាដឹកជញ្ជូនទំនិញចេញ-ចូលកម្ពុជា ត្រឹមបរិមាណមិនលើស ៥ម៉ឺនតោន អាចចូលចតនៅផែកម្ពុជាបាន ដោយមិនចាំបាច់ផ្ទេរទំនិញនៅសិង្ហបុរី ម៉ាឡេស៊ី ថៃ ឬវៀតណាម ដូចមុនឡើយ។
ចំណតផែពហុបំណង ត្រូវបានចែកជាចំណតផែទំនិញរាយប្រវែង ៣៣០ម៉ែត្រ ជម្រៅ ១៣,៥ម៉ែត្រ និងចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្ដុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ។ ហើយចំពោះការផ្គត់ផ្គង់ភស្ដុភារសម្រាប់ការរុករកប្រេង ក៏មិនចាំបាច់ប្រើប្រាស់កំពង់ផែរបស់ថៃ ដូចមុនឡើយ។
ការបង្កើតចំណតផែមួយនេះ រួមទាំងការផ្គត់ផ្គង់នាវាសណ្ដោង (Tugboat) ត្រូវបានវិនិយោគទឹកប្រាក់អស់ ៧៤លានដុល្លារអាមេរិក ដែលជាកម្ចីពីរដ្ឋាភិបាលជប៉ុន។
ជាមួយគ្នានេះ កំពង់ផែទឹកជ្រៅមួយផ្សេងទៀតរបស់ PAS ដែលជាក្រុមហ៊ុនចុះបញ្ជីផ្សារភាគហ៊ុនមួយនេះ ក៏នឹងត្រូវសាងសង់ក្នុង២០១៩ ខាងមុខផងដែរ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា កំពង់ផែនេះមានជម្រៅ ១៤,៥កន្លះ និងអាចឲ្យនាវា ៩៣ភាគរយនៃតំបន់អាស៊ីប៉ាស៊ីហ្វិកចូលចត។ គម្រោងនេះមានតម្លៃ ២០៣លានដុល្លារ ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលជប៉ុន ដែលត្រូវចំណាយពេលបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ ឬ២០២៣ ។
ការពង្រីកវិសាលភាពកំពង់ផែសមុទ្ររបស់កម្ពុជា ជាបន្តបន្ទាប់បែបនេះ នឹងជួយបន្ទាបតម្លៃដឹកជញ្ជូនទំនិញរបស់ពាណិជ្ជករ។ លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះថា៖«គម្រោងទាំងនេះនឹងធ្វើឲ្យតម្លៃដឹកជញ្ជូនតាមសមុទ្រចុះទាបប្រហែលនឹងប្រទេសជិតខាងផងដែរ»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កំពង់ផែ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
3 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
4 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
3 ម៉ោង
អត្ថបទពេញនិយមបន្ថែម