អន្តរជាតិ
សមាជិកព្រឹទ្ធសភា​ស​.​រ​.​អា​.​នៅក្នុង​ក្រុង​មូ​ស្គូ​រៀបចំ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​ត្រាំ​និង Putin
04, Jul 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ដោយ​ជំនួប​កំពូល​លើកដំបូង​ដែល​ត្រូវគេ​រំពឹង​យ៉ាងខ្លាំង​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ត្រូវ​បានគ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែកក្កដា​នេះ គណៈប្រតិភូ​សភា​សហរ​ដ្ឋ​អាមេរិក​បាន​ទៅដល់​ទីក្រុង​មូ​ស្គូ​ដើម្បី​ចរចា​បាន​សម្តែង​នូវ​ក្តីសង្ឃឹម​សម្រាប់ «​ថ្ងៃ​ថ្មី​» ក្នុង​ទំនាក់ទំនង​ទ្វេភាគី​។​



​សមាជិក​ព្រឹទ្ធសភា Richard Shelby ខាង​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ Alabama ដែល​បាន​ថ្លែង​នៅមុខ​ម៉ាស៊ីនថតរូប​មុន​ជំនួប​ជាមួយ​លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ថា «​យើង​មក​ទីនេះ​ដោយបាន​ដឹងថា យើង​មាន​ទំនាក់ទំនង​ដ៏​លំបាក​មួយ ក៏ប៉ុន្តែ យើង​អាចមាន​ទំនាក់ទំនង​ប្រសើរឡើង​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​រុស្ស៊ី​»​។​

​លោក Shelby បាន​និយាយទៀតថា «​ពីព្រោះ​តែ​យើង​មាន​ផលប្រយោជន៍​រួម​នៅ​ជុំវិញ​ពិភពលោក​ដែល​យើង​អាច​សង្ឃឹម​ធ្វើការ​ជាមួយគ្នា​។ យើង​អាចជា​គូប្រកួត​ប្រជែង​យើង​ជា​គូប្រកួត​ប្រជែង ក៏ប៉ុន្តែ យើង​មិនចាំបាច់​ជា​គូសត្រូវ​នោះទេ​»​។ លោក Shelby និយាយ​បន្តទៀតថា «​ដូច្នេះ យើង​សង្ឃឹមថា ចេញពី​ជំនួប​រវាង​ប្រធានាធិបតី Putin​និង ប្រធានាធិបតី​ត្រាំ​ក្នុង​ទីក្រុង Helsinki នឹង​ក្លាយជា​ការចាប់ផ្តើម​មួយ ប្រហែលជា​ថ្ងៃ​ថ្មី​មួយ​»​។​

​គណៈប្រតិភូ​សហរដ្ឋអាមេរិក​ដែលមាន​សមាជិក​៨​នាក់ បាន​ស្ថិតនៅក្នុង​ទីក្រុង​នោះ​ដើម្បី​និយាយ​ជាមួយ​សមាជិកសភា​ជាន់​ទាប​និង​ជាន់ខ្ពស់​របស់​រុស្ស៊ី ដែលជា​ផ្លាស់ប្តូរ​ដោយផ្ទាល់​លើក​ទី​១​រវាង​សមាជិកសភា​មកពី​ប្រទេស​ទាំង​២​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។​

​ភាគី​ទាំង​២​ប្រាប់​ឲ្យ​ដឹងថា ការពិភាក្សា​រួមមាន​ប្រធានបទ​នានា​ដូចជា​បញ្ហា​ប្រទេស​ស៊ី​រី អ៊ុយ​ក្រែ​ន ការចោទប្រកាន់​ពី​ជ្រៀតជ្រែក​ការ​និង​សេដ្ឋកិច្ច​រុស្ស៊ី ជា​ប្រធានបទ​ថ្មីៗ​ដែល​បានលើកឡើង​ដោយ​លោក Shelby ថ្វីបើ​មានការ​ដាក់ទណ្ឌកម្មរ​បស់​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​រុស្ស៊ី​ដោយសារ​សកម្មភាព​រប​ស់​រុស្ស៊ី​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com