ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយការដោះលែងរូបលោក និងសកម្មជន​១៣រូបទៀត លោក មា​ជ សុវណ្ណារ៉ា​ ថា អ្នកនយោបាយ​ខ្មែរ​ឆ្លាត​ហើយ​
28, Aug 2018 , 2:22 am        
រូបភាព
ដោយ: ថ្មីៗ
លោក មា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ហៅ​ការដោះលែង​រូបលោក និង​សកម្មភាព​១៣​រូប​ផ្សេងទៀត ថា ជាការ​ស្រុះស្រួល​នយោបាយ ដែល​ឈានទៅដល់​ការបញ្ចប់​វប្បធម៌​ហិង្សា ការ​លាប​ពណ៌​គ្នា​។



​លោក​បាន​ថ្លែងអំណរគុណ​សម្តេច ហ៊ុន សែន ដែល​បាន​ជួយ​អន្តរាគមន៍​រហូតដល់​មាន​ព្រះរាជក្រឹត្យ​លើកលែងទោស​ពី​អង្គ​ព្រះមហាក្សត្រ ហើយ​លោក​រំពឹងថា លោក កឹម សុខា ដែលជា​ប្រធាន​របស់ខ្លួន នឹង​ទទួលបាន​នូវ​ការដោះលែង​នាពេល​ឆាប់ៗ​ខាងមុខ​។ លោក មា​ជ សុវណ្ណារ៉ា ថា សម្តេច ហ៊ុន សែន ឆ្លាត ដែល​គិតពី​ប្រយោជន៍​ជាតិ និង​ជា​គំរូ​ដល់​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ​។​

​ក្រោយ​ព្រះរាជក្រឹត្យ​លើកលែងទោស លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​១៣​រូប​ផ្សេងទៀត ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ព្រៃ​សរ ដឹក​ទៅកាន់​គេហដ្ឋាន​ដែល​ស្ថិត​ម្តុំ​ផ្សារ​សេន​ជូ​រី​ប្លា​សា សង្កាត់​កា​កាប ខណ្ឌដង្កោរ នា​វេលា​ម៉ោង​១​យប់ ឈានចូល​ថ្ងៃទី​២៨ ខែសីហា​។​






Tag:
 មាជ សុវណ្ណារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com