កូន​មិន​ញ៉ាំ​អាហារ​ពេលព្រឹក សុខភាព​នឹង​គ្រោះថ្នាក់​ខ្ពស់​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
កូន​មិន​ញ៉ាំ​អាហារ​ពេលព្រឹក សុខភាព​នឹង​គ្រោះថ្នាក់​ខ្ពស់​
14, Sep 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​គ្រោះថ្នាក់​ដែល​កូន​អាច​នឹង​ប្រឈម​មុខក្រោយ​ពេលដែល​គេ​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​។ តើ​មាន​អ្វី​ខ្លះទៅ​?


 
1.    នៅពេលដែល​កូន​មិន​ពិសារ​អាហារ​ពេលព្រឹក នោះ​នឹង​អាចធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាងកាយ​កូន​ធ្លាក់ចុះ ថែមទាំង​ធ្វើ​ឲ្យ​កូន​ខ្វះ​ឈាម​ទៀតផង​។ ប្រសិនជា​កូន​មិន​បរិភោគ​ក្នុង​រយៈពេល​យូរ នោះ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​នឹង​ធ្លាក់ចុះ​ខ្លាំង ដោយ​ធ្វើ​ឲ្យ​កូន​អាច​ឆ្លង​ជំងឺ​គ្រប់បែបយ៉ាង ដោយ​មិនដឹង​ខ្លួន​។​
 
2.    នៅពេលដែល​កូន​មិន​ញ៉ាំ​អាហារ​ពេលព្រឹក នោះគេ​អាច​នឹង​បរិភោគ​ច្រើន​ហួសកំណត់​ក្នុង​អាហារ​ថ្ងៃត្រង់​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​មាន​សម្ពាធ​ខ្លាំង​។ ដូចនេះ អ្នកនឹង​ងាយ​ធាត់​ជាទីបំផុត ព្រោះ​ក្រពះ និង​ពោះវៀន​កិន​មិន​បានល្អ​។​
 
3.    ខួរក្បាល​កូន​នឹង​ចាប់ផ្តើម​ខ្សោយ​ទៅៗ ដោយ​ធ្វើ​ឲ្យ​ការចងចាំ​របស់គេ​មិនល្អ​ដូច​មុន​ឡើយ​។ ជាពិសេស ខួរក្បាល​កូន​នឹង​មិនអាច​លូតលាស់​បានល្អ​ដូច​មុន​ទៀត​ទេ​។ ម្យ៉ាងទៀត ធ្មេញ​កូន​នឹង​ឆាប់​ពុក ថែមទាំង​អាច​ប្រឈមមុខ​នឹង​ជំងឺ​ក្រពះ​ផងដែរ​។ ដូចនេះ អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​អាហារ​ពេលព្រឹក​មុននឹង​ទៅ​សាលារៀន​មិន​ថា​ប្រញាប់​យ៉ាងណា​នោះទេ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 68974 [1] => 61,32 [2] => កូន​មិន​ញ៉ាំ​អាហារ​ពេលព្រឹក សុខភាព​នឹង​គ្រោះថ្នាក់​ខ្ពស់​ [3] => content [4] => [5] => [6] => 0 [7] => 0 [8] => )