ម៉ាស៊ីន​បោកគក់​សាម​សុង​ទ្វារ​រ​ចំហៀង បង្ហាញខ្លួន​ជាមួយនឹង​បច្ចេកវិទ្យា​កាន់តែ​ទំនើប​អស្ចារ្យ
អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីន​បោកគក់​សាម​សុង​ទ្វារ​រ​ចំហៀង បង្ហាញខ្លួន​ជាមួយនឹង​បច្ចេកវិទ្យា​កាន់តែ​ទំនើប​អស្ចារ្យ
13, Sep 2018 , 2:47 pm        
រូបភាព
​ពេល​ចង់​ទិញ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ម្តងៗ ពិបាក​ក្នុងការ​សម្រេចចិត្ត​ណាស់​មែន​ទេ​? មិនដឹងថា​គួរ​ជ្រើសរើស​ម៉ាក​អ្វី ដែល​ល្អ ប្រើ​ធន់ មាន​បច្ចេកវិទ្យា​ទំនើប ប្រកបដោយ​ថាមពល ជាមួយនឹង​មុខងារ​វៃឆ្លាត ដែល​ធ្វើឱ្យ​ការបោក​គក់​បាន​ស្អាត កាន់តែ​ងាយស្រួល និង​កាន់តែ សន្សំសំចៃ​អគ្គិសនី​នោះ​។ សូម​ណែនាំ​លោកអ្នក ឲ្យ​ស្គា​ល់ពី​ម៉ាស៊ីន​បោក​សម្លៀកបំពាក់     សាម​សុង​ទ្វារ​ចំហៀង (Samsung Drum) ថា​តើ​មាន​តួនាទី និង​បច្ចេកវិទ្យា​ទំនើប​អស្ចារ្យ​កម្រិតណា​? តោះ​មក​អាន​ទាំងអស់គ្នា​។​

១. Steam Cycle New Function
 
​គឺជា​បច្ចេកវិទ្យា​ថ្មី​មួយ ដែល​បំពាក់​លើ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung Drum ហើយ​មាន​២​មុខងារ គឺ Bedding និង Baby Care ។ Steam Cycle គឺជា​ការបោក​គក់​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​សម្លាប់​មេរោគ​ដូចជា​បាក់តេរី មេរោគ​ផ្សិត និង​អាឡែកហ្ស៊ី​ផ្សេងៗ បាន​រហូតដល់ ៩៩.៩​ភាគរយ​។ មុខងារ​មួយ​នេះ គឺ​ល្អ​ខ្លាំង​សម្រាប់​អ្នក​ម្តាយ​ដែលមាន​បុត្រ​ធីតា​តូចៗ ព្រោះ​ក្មេង​តូច​មាន​ស្បែក​ខ្ចី ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ងាយ នឹង​អាឡែកហ្ស៊ី នៅពេលដែល​គាត់​ស្លៀក​សម្លៀកបំពាក់​ដែល​បោក​មិន​ស្អាត​។​


 
២. ទ្វារ​បន្ថែម AddWash
 
​ក៏​ជា​បច្ចេកវិទ្យា​មួយ ដែល​បាន​បំពាក់​លើ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung AddWash ដែលមាន​លើ​ម៉ូ​ឌែ​ល​ចំនួន​២ គឺ​ម៉ូ​ឌែ​ល WW80K54E0UW/ST និង​ម៉ូ​ឌែ​ល​WW90K54E0UW/ST​។ វា​គឺជា​ទ្វារ​តូច​មួយ ដែល​បាន​បំពាក់​បន្ថែម ហើយ​វា​មាន​តួនាទី​ក្នុង​ការជួយ​សម្រួល ក្នុងការ​បន្ថែម​ខោអាវ​ដែល​ភ្លេច ឬ​លោកអ្នក​គ្រាន់តែ​ចង់​ថែម​ខោអាវ នៅ​ចន្លោះ​ប្រតិបត្តិការ​ណាមួយ ពេល​ម៉ាស៊ីន​កំពុងដំណើរការ​។​
 


៣. បច្ចេកវិទ្យា Eco bubble 
 
​ជា​បច្ចេកវិទ្យា​មួយ​ដែល​បំ​លែង​សាប៊ូ និង​ទឹក ឲ្យ​ទៅជា​ពពុះ​សាប៊ូ ឬ​ហ្វូ​ម មុននឹង​បោកគក់​។ ពពុះ​សាប៊ូ ឬ​ហ្វូ​ម ដែល​បាន​បង្កើតឡើង​ដោយ​បច្ចេកវិទ្យា Eco bubble ដោយ​រួមបញ្ចូល​គ្នា​នៃ​កម្លាំង​ខ្យល់ ទឹក និង​ពពុះ​សាប៊ូ ដែល​អាច​ជ្រាបចូល​ទៅក្នុង​សាច់​ក្រណាត់​បាន​យ៉ាង​លឿន ជាង​ទឹកសាប៊ូ​ធម្មតា ដល់​ទៅ​៤០​ដង បើទោះបីជា​បោក​ជាមួយ​ទឹក​ត្រជាក់​ក៏ដោយ​។ ដូច្នេះហើយ បានជា​ធ្វើ​ឲ្យ​សម្លៀកបំពាក់​បោក​បាន​ស្អាត និង​មិនមាន​កំណក​សាប៊ូ ជាប់​លើ​សម្លៀកបំពាក់​ឡើយ​។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យា​នេះ ក៏​ជួយ​ការពារ​សម្លៀកបំពាក់​មិន​ឲ្យ​ស្លក់​ពណ៌ ជាហេតុ​ធ្វើ​ឲ្យ​សម្លៀកបំពាក់​នៅ​ថ្មី​បានយូរ​។ 
 


៤. Digital Inverter អ្នកជំនាញ​ខាង​សន្សំ​ភ្លើង 
 
​អ្នក​មិនបាច់​បារម្ភ​ឡើយ ចំពោះ​ការចំណាយ​លើ​ការប្រើប្រាស់​ភ្លើង ពីព្រោះ Digital Inverter ជួយ​សន្សំសំចៃ ជូន​លោកអ្នក​បាន​ខ្ពស់បំផុត​។ បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ ក៏​ធ្វើ​ឲ្យ​ម៉ាស៊ីន​ស្ងាត់ និង​ធានា​ការប្រើប្រាស់​យូរអង្វែង​ផងដែរ​។ ដូច្នេះ​ក្រុមហ៊ុន​សាម​សុង ហ៊ាន​ធានា​លើ Digital Inverter Motor រហូតដល់​ទៅ រយៈពេល ១១​ឆ្នាំ​។  
 
​ដើម្បី​ជ្រាប​ឲ្យ​កាន់តែច្បាស់ ពី​ព័ត៌មាន​របស់​ម៉ាស៊ីន​បោក​សាម​សុង​ទ្វារ​ចំហៀង (Samsung Drum) សូម​អញ្ជើញ​ទៅ​ទស្សនា​ដោយផ្ទាល់ នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​របស់​សាម​សុង​ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ 1800-203232៕
 
​សូម​អញ្ជើញ​មក​ថ្ងៃនេះ ដើម្បី​ការបោក​គក់​កាន់តែ​ទំនើប និង​ងាយស្រួល​!
  

 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 68980 [1] => 69 [2] => ម៉ាស៊ីន​បោកគក់​សាម​សុង​ទ្វារ​រ​ចំហៀង បង្ហាញខ្លួន​ជាមួយនឹង​បច្ចេកវិទ្យា​កាន់តែ​ទំនើប​អស្ចារ្យ [3] => content [4] => [5] => [6] => 125 [7] => 0 [8] => )