កីឡាជាតិ
ជាតិ
លោក Lee Taehoon ចប់កិច្ចសន្យាជាមួយ FFC ក្រោយរួមរស់ជាង៧ឆ្នាំ
× កិច្ចសន្យារវាងលោក Lee Taehoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឈានដល់ពេលកំណត់។ ក្រោយរួមរស់ជាង៧ឆ្នាំនៅកម្ពុជា គ្រូបង្វឹកកូរ៉េខាងត្បូងរូបនេះថា ភាពសប្បាយរីករាយ និងឈឺចាប់លាយឡំគ្នា។ តែយ៉ាងណា លោក អរគុណដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ និងអ្នកគាំទ្រ ដែលបានជួយជ្រោមជ្រែង ទំនុកបម្រុង និងផ្តល់កម្លាំងចិត្តកន្លងមក។
លោក Lee Tae Hoon ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងឲ្យដឹកនាំក្រុមជម្រើសជាតិកម្ពុជាដំបូងពី២០១០-២០១២។ បន្ទាប់មកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ ត្រូវបានតែងតាំងឲ្យដឹកនាំជាលើកទី២ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦ មុនផ្លាស់ទៅដឹកនាំក្រុមជម្រើសជាតិបាទីអាយុក្រោម១៥ឆ្នាំពីឆ្នាំ២០១៦-២០១៨។ ការផ្លាស់ប្តូរនេះ ធ្វើឡើងក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំងលោក Leonardo Vitorino ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។
ក្រៅពីដឹកនាំក្រុមជម្រើសជាតិឈុតធំ លោក Lee ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំ និង២៣ឆ្នាំចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើនដូចជា វគ្គជម្រុះ World Cup(២០១៤, ២០១៨), SEA Games (២០១១, ២០១៣, ២០១៥) និង AFF Suzuki Cup (២០១០, ២០១៤, ២០១៦)ជាដើម។
អ្វីដែលគួរឲ្យកត់សម្គាល់គ្រូបង្វឹកកូរ៉េខាងត្បូងរូបនេះ ជាអ្នកសាងប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា តាមរយៈការដឹកនាំក្រុមជម្រើសជាតិកម្ពុជាឡើងជុំទី២នៃព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយយកឈ្នះក្រុមម៉ាកាវក្នុងលទ្ធផលសរុបទាំងពីរជើង ៤-១ នាការប្រកួតជម្រុះប្រចាំតំបន់អាស៊ី៕
Tag:
បាល់ទាត់
Lee Taehoon
FFC
© រក្សាសិទ្ធិដោយ thmeythmey.com