អត្ថបទពាណិជ្ជកម្ម
មហា​សំណាង​ឆ្នាំ​ថ្មី​! មហា​រង្វាន់​ពី​ក្រុមហ៊ុន OPPO មកដល់​ហើយ​!
10, Jan 2019 , 3:29 pm        
រូបភាព
ដោយ:
​ឱកាស​មាស ឱកាស​ប្រាក់​ឆ្នាំ​ថ្មី ២០១៩ មកដល់​ហើយ​! សម្រាប់​ការ​ជាវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ណាមួយ​របស់​ក្រុមហ៊ុន OPPO តាម​ហាង​ទូរស័ព្ទ​លក់​ផលិតផល OPPO ទូទាំងប្រទេស​ចាប់ពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ ២០១៨ ដល់​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ នេះ លោកអ្នក​នឹងមាន​ឱកាស​ក្នុងការ​ផ្សងសំណាង​តាមរយៈ​លេខ IMEI របស់​ស្មា​ត​ហ្វូ​ន​នេះ​ដើម្បី​ឈ្នះ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដូចជា​នា​ឡិ​កា​ដៃ​ម៉ាក​ល្បី LONGINES សរុប​ចំនួន ៤ រង្វាន់​, នាឡិកា​ម៉ាក CK សរុប​ចំនួន ៤០ រង្វាន់ និង​កាបូប Lacoste សរុប​ចំនួន ៨០ រង្វាន់​។ ការចាប់​ឆ្នោត​ផ្សងសំណាង​មាន ៤ លើក​ដែល​នឹងមាន​ការ​ផុស​ឈ្មោះ​អ្នកឈ្នះ​រង្វាន់​លើ​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​OPPO​។​


 
​កម្មវិធី​ចាប់​រង្វាន់​នឹង​ប្រព្រឹត្តិ​ដូចខាងក្រោម​៖
 
-​ ​ការចាប់​ឆ្នោត​លើក​ទី ១៖ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៨
-​ ​ការចាប់​ឆ្នោត​លើក​ទី ២៖ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨
-​ ​ការចាប់​ឆ្នោត​លើក​ទី ៣៖ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩
-​ ​ការចាប់​ឆ្នោត​លើក​ទី ៤៖ ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩
​គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន OPPO ផ្តល់​សំណាង​ជូន​អតិថិជន​ចំនួន ២ លើក​រួចមកហើយ​កាលពី​ខែធ្នូ ឆ្នាំ ២០១៨​។ សម្រាប់​ការចាប់​ឆ្នោត ១ លើកៗ​គឺមាន​ការផ្តល់​រង្វាន់​សរុប​ចំនួន ៣១ រង្វាន់ (​នាឡិកាដៃ​ម៉ាក​ល្បី LONGINES ចំនួន ១ រង្វាន់​, នាឡិកា​ម៉ាក CK ចំនួន ១០ រង្វាន់ និង​កាបូប Lacoste ចំនួន ២០ រង្វាន់​)​។ សម្រាប់​អតិថិជន​ពីមុន​ដែល​ទិញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ណាមួយ​ពី​ក្រុមហ៊ុន OPPO នៅ​ចន្លោះ​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ដែល​មិនទាន់​មានសំណាង​ត្រូវ​រង្វាន់ សូមកុំ​អស់សង្ឃឹម​អី​! លោកអ្នក​នៅតែមាន​ឱកាស​ដើម្បី​ឈ្នះ​រង្វាន់ ២ លើក​ទៀត​ផងដែរ​។​


 
​តោះ នៅចាំ​អី​ទៀត​? សូម​ប្រញាប់​រួសរាន់​ឡើង មក​ទិញ​ស្មា​ត​ហ្វូ​ន OPPO ស៊េរី​ថ្មី​ណាមួយ​ក៏បាន​ចាប់ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ តែប៉ុណ្ណោះ​ដើម្បី​មានឱកាស​ឈ្នះ​មហា​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ​ក្រុមហ៊ុន OPPO​។ គួរបញ្ជាក់​ផងដែរ​ថា ស្មា​ត​ហ្វូ​ន OPPO គឺមាន​សន្ទុះ​គាំទ្រ​យ៉ាងខ្លាំង​ក្លា និង​ប្រជាប្រិយ​ភាពខ្លាំង​មែនទែន​នៅក្នុង​ទីផ្សារ​អន្តរជាតិ និង​ប្រទេស​កម្ពុជា​ដោយសារតែ​ស្មា​ត​ហ្វូ​ន​ទាំងនេះ​មាន​រូបរាង​កាលី​ប​ទាន់សម័យ បច្ចេកវិទ្យា​ទំនើប និង​ភ្ជាប់​ជាមួយ​កំពូល​កាមេរ៉ា​ថតរូប Selfies ស្អាត​ទាក់ទាញ​បំផុត​៕  ម៉ាក​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង នៅក្នុង​ទីផ្សារ​កម្ពុជា គឺ OPPO F9, OPPO R17 Pro , OPPO A7​។ 

© រក្សាសិទ្ធិដោយ thmeythmey.com