ONE Championship
កីឡាជាតិ
ជាតិ
អ្នក​វាយ​គុន​ចម្រុះ MMA កម្ពុជា​៤​រូប​ដែល​ត្រូវ​តាមដាន​ក្នុង​ឆ្នាំ​២០១៩​នេះ​
01, Mar 2019 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
អត្ថបទ​៖ Matias Andres
 
​ឆ្នាំ​២០១៩​នេះ​ជា​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ដ្បិត​មាន​អត្ត​ព​លិ​ក​ជាច្រើនរូប​បាន​បង្ហាញខ្លួន​ប្រកួតប្រជែង​ក្នុង​ស្ថាប័ន​ក្បាច់គុន​ធំ​បំផុត​របស់​ពិភពលោក ONE Championship​។

 
​ខាងក្រោម​នេះ​ជា​តារា​លេចធ្លោ​៤​រូប​ដែល​អ្នកគាំទ្រ​កម្ពុជា​គួរ​តាមដាន​ក្នុង​ឆ្នាំ​២០១៩​។​
 
១៖ នៅ ស្រី​ពៅ (​ស្ថិតិ​ប្រកួត ១-០)
​កីឡាករ​របស់​ក្លិប Cambodian Top Team និង Yorky MMA នៅ ស្រី​ពៅ បានទទួល​ជោគជ័យ​យ៉ាង​ធំធេង​នៅ​ឆ្នាំ​២០១៨ ដោយ​នាង​បាន​ក្លាយជា​ជើងឯក​គុន​ខ្មែរ​ផង​និង​ឈ្នះ​ពានរង្វាន់ Female Fighter of the Year ពី​ស្ថាប័ន World Lethwei Championship (WLC) ផង​។​
 
​ក្នុង​ឆ្នាំ​២០១៩ កីឡាការិនី​វ័យក្មេង​ដ៏​ឆ្នើម​ដែលមាន​ទីលំនៅ​នៅ​ភ្នំពេញ​រូបនេះ​កំពុង​សម្លឹង​ឆ្ពោះទៅកាន់​កម្រិត​ជោគជ័យ​កាន់តែ​ខ្ពស់​ជាងនេះទៀត ដោយ​នាង​បាន​ចូលខ្លួន​ក្នុងការ​ប្រកួត​គុន​ចម្រុះ​របស់ ONE Championship ជាមួយ​ជ័យជម្នះ​យ៉ាង​កក្រើក​លើ​កំពូល​តារា​ថៃ Rika Ishige​។​
 
​ស្ថិតក្នុង​វ័យ​២៤​ឆ្នាំ ភាពជោគជ័យ​និង​ភាពល្បីល្បាញ​លំដាប់​កំពូល​ស្ថិត​នៅក្បែរ​ដៃ​របស់​ស្រី​ពៅ ហើយ​នាង​អាចជា​អនាគត​និមិត្តរូប​នៃ​គុន​ចម្រុះ​កម្ពុជា​។​
 
២៖ ចាន់ រតនា (​ស្ថិតិ​ប្រកួត ៥-៣)
​មាន​មនុស្ស​មិន​ច្រើន​ឡើយ​ដែល​ទទួលបាន​ការគោរព​អស់ពី​ចិត្ត​ពី​ប្រទេសមួយ​ទាំងមូល ក្នុងនោះ​ក៏មាន​អ្នកដឹកនាំ​ក្លិប​សិល្បៈ ចាន់ រតនា ដែល​បាន​ខំប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ហ្មត់ចត់​និង​ខ្លាំងក្លា​ដើម្បី​សម្រួច​ជំនាញ​ក្បាច់គុន​របស់ខ្លួន​។​
 
​ក្នុងនាម​ជា​កីឡាករ​ខ្មែរ​ទី​១​ដែល​បានឈ្នះ​ការប្រកួត ONE Championship នៅក្រៅ​ប្រទេស​កម្ពុជា រតនា បាន​បន្ត​នាំមុខគេ​លើ​វិស័យនេះ​ជាមួយ​ភាពជា​គំរូ និង​ជា​អ្នកលេង​ក្បាច់គុន​លេចធ្លោ​បំផុត​ម្នាក់​របស់​កម្ពុជា​ដោយ​គ្មាន​ការសង្ស័យ​។​
 
​កាលពីដើម​ខែធ្នូ​ឆ្នាំមុន រតនា បាន​ត្រលប់​ចូល​ទ្រុង ONE វិញ​ជាមួយនឹង​សមត្ថភាព​ដ៏​ទាក់ទាញ​ទល់នឹង​កីឡាករ​ឥណ្ឌូណេស៊ី​ដែល​ពីមុន​មិន​ធ្លាប់​ចាញ់ Abro Fernandes​។​
​ក្រោយ​សម្រុក​ទៅ​សម្រុក​មក​យ៉ាង​រំភើប រតនា ដែលមាន​វ័យ​៣៣​ឆ្នាំ​បាន​ផ្ដួល​ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់ Abro ក្នុង​ទឹក​ទី​២ ហើយ​សបញ្ជាក់​ឲ្យ​ឃើញថា​ហេតុអ្វី​បានជា​គេ​ជា​កីឡាករ​ឆ្នើម​បំផុត​ម្នាក់​ក្នុង​ទ្វីបអាស៊ី​ក្នុង​ទម្ងន់ flyweight បច្ចុប្បន្ននេះ​។​
 
៣៖ ឯម សុ​វណ្ណា​រី (​ស្ថិតិ​ប្រកួត ៣-០)
​កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា​រី បានបង្ហាញ​សមត្ថភាព​យ៉ាង​គួរ​ឲ្យ​សរសើរ​នៅពេល​នាង​ចូល​ប្រកួត ONE Championship លើកដំបូង​នៅ ONE: DESTINY OF CHAMPIONS ក្នុង​ទីក្រុង​កួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​
 
​បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ដោយ​ផ្ដួល​គូប្រកួត​សន្លប់​ក្នុង​ទឹក​ទី​១​ពីរដង សុ​វណ្ណា​រី បាន​ប្រើ​ពេលវេលា​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​នៅពេល​នាង​តតាំង​ជាមួយ​កីឡាការិនី​គុន​ចម្រុះ​ចាស់វស្សា Iryna “Delsa” Kyselova ដោយ​ចាយ​ពេល​ត្រឹម​៨១​វិនាទី​ដើម្បី​ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​គូប្រកួត​។​
 
​ការ​ផ្ដួល​គូប្រកួត​៣​នាក់​ឲ្យ​សន្លប់​ក្នុងពេល​តិចជាង​៣​នាទី​ពិតជា​បាន​ជួយ​សាង​កេរ្តិ៍ឈ្មោះ សុ​វណ្ណា​រី ជា​តារា​កំពុង​រះ​មួយ​ដួង​របស់​កម្ពុជា​។ ប៉ុន្តែ​អ្នក​ប្រយុទ្ធ​មាន​គ្រប់​ក្បាច់​រូបនេះ​នៅ​មិនទាន់​បង្ហាញ​សមត្ថភាព​អស់ពី​សក្ដានុពល​នៅឡើយ​ទេ​។​
 
៤៖ Emmanuel Onyedikachi (​ស្ថិតិ​ប្រកួត ៣-០)​
ក្រោយ​ឈ្នះ​៣​ប្រកួត​ជាប់ៗ​គ្នា​នៅ ONE Warrior Series របស់ Rich Franklin ដៃគូ​ហ្វឹកហាត់​របស់ ចាន់ រតនា គឺ Emmanuel “The Biafran Warrior” Onyedikachi ជិត​ឈានចូល​ភាពល្បីល្បាញ​នៅ ONE Championship ហើយ​៕
 
 
 

Tag:
 ONE Chmapionsip
  នៅ ស្រី​ពៅ​
  ចាន់ រតនា
© រក្សាសិទ្ធិដោយ thmeythmey.com