ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! អ្នកជំងឺ​ទឹកនោមផ្អែម គួរ​កុំ​រំលង​អាហារ​ទាំងនេះ​
22, Oct 2020 , 6:59 pm        
រូបភាព
​របប​អាហារ​សុខភាព​ល្អ គឺ​ចាំបាច់​ណាស់​សម្រាប់​គ្រប់គ្នា​។ ប៉ុន្តែ​វា​កាន់តែ​សំខាន់​ថែម​មួយកម្រិត​ទៀត​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ របប​អាហារ​ល្អ​មួយ​អាចជួយ​គ្រប់គ្រង​ទម្ងន់​និង​ជាតិ​ស្ករ​បាន​យ៉ាង​ប្រសើរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ៖

 
១. ទំពាំង​បារាំង​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ហៅថា glutathione ដែល​ដើរតួនាទី​សំខាន់​មួយ​ក្នុងការ​បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​ជាច្រើន​រួមបញ្ចូល​ទាំង​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺមហារីក​។​
 
២. សណ្ដែក​
 
​រួមបញ្ចូល​ទាំង​សណ្ដែកខ្មៅ សណ្ដែក​ស សណ្ដែកសៀង សណ្ដែកខៀវ និង​សណ្ដែកក្រហម ជាដើម​សុទ្ធតែជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ កាបូ​អ៊ី​ដ្រា​ត​គុណភាព​ខ្ពស់ និង​ជាតិ​ស​សៃ​សុខភាព​ល្អ​ដែល​រក្សា​ស្ថេរភាព​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ព្រមទាំង​ជួយ​ឱ្យ​ឆ្អែត​បានយូរ​។​
 
៣. ផ្លែ​ប៉ោម​
 
​មាន​ផ្ទុក​ជាតិ​ស្ករ​ទាប​ដែល​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ លើសពីនេះទៅទៀត ប៉ោម​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​, វីតាមីន C រួមទាំង​សារធាតុ polyphenols ដែល​ជួយ​ពន្យឺត​ការរំលាយ និង​ស្រូប​យកជាតិ​ស្ករ​ផងដែរ​។ ដូច្នេះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនអាច​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​។ កុំ​ចិត​សំបក​ប៉ោម​ចេញ គ្រាន់តែ​លាង​ឱ្យ​ស្អាត​ទៅបាន​ហើយ ក៏​ព្រោះ​សំបក​ជា​ផ្នែក​ដែលមាន​ផ្ទុក​សារធាតុចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់ៗ​ច្រើន​បំផុត​។​
 
៤. ត្រី​
 
​ជា​ប្រភព​ដ៏​ប្រសើរ​មួយទៀត​នៃ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​ប្រសិទ្ធភាព​ជួយ​កាត់បន្ថយ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ក៏ដូចជា​អ្នក​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​។ អ្នក​អាច​ញ៊ាំ​ត្រី​លាយ​ជាមួយ​បន្លែ ឬ​សណ្ដែក​ដើម្បី​រក្សា​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​។​
 
៥. ផ្លែ​បឺ​រ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ខ្លាញ់​សុខភាព​ល្អ monounsaturated ដែល​ជួយ​គ្រង់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​។​
 
៦. យ៉ា​អួរ​
 
​ចូរ​ជ្រើសរើស​ទទួលទាន​យ៉ា​អួរ​ដែល​គ្មាន​ផ្ទុក​ជាតិ​ស្ករ​បន្ថែម​និង​ជាតិ​ខ្លាញ់ ប៉ុន្តែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​កាបូ​អ៊ី​ដ្រា​ត​និង​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ដែល​ជួយ​ទប់ស្កាត់​ការឡើង​ខ្ពស់​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ អាហារ​ដែលមាន​ផ្ទុក​កាល់ស្យូម​ខ្ពស់​ដូចជា​យ៉ា​អួរ​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ គួរឱ្យកត់សម្គាល់​។​
 
៧. ប្ល៊ូ​បឺ​រី​
 
​មាន​ផ្ទុក​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​និង​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​
 
៨. គ្រាប់​អាល់​ម៉ុ​ន​
 
​គ្រាប់​អាល់​ម៉ុ​ន​គ្មាន​ជាតិ​ប្រៃ ឬ​អំបិល​ផ្ដល់ឱ្យ​រាង​កាបូ​អ៊ី​ដ្រា​ត​ទាប​និង​ជាតិ​ខ្លាញ់​ល្អ monounsaturated ព្រមទាំង​ម៉ាញ៉េ​ស្យូ​ម​ដែល​ធ្វើឱ្យ​មុខងារ​នៃ​ការរំលាយ​អាហារ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង ហើយ​ជួយ​រក្សា​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​។​
 
៩. ការ៉ុត​
 
​មិន​ថា​បាន​ចម្អិន ឬ​ទទួលទាន​ទាំង​ឆៅ ការ៉ុត គឺជា​បន្លែ​មើម​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​រក្សា​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​
 
១០. បន្លែ​ប្រភេទ cruciferous
 
​រួមមាន​ផ្កា​ខាត់ណា​ខៀវ ផ្កា​ខាត់ណា ស្ពៃក្ដោប និង​ពន្លក​ផ្កា​ស្ពៃ​ជាដើម​ក្រៅពី​មាន​ផ្ទុក​សមាសធាតុ sulfur ឬ glucosinolates ខ្ពស់​ដែល​អាច​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ហើយ​នោះ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ វីតាមីន A វីតាមីន C និង​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ គួរឱ្យកត់សម្គាល់​។​
 
១១. ផ្នែក​ពណ៌​ស​នៃ​ស៊ុត​
 
​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​សម្រាប់​គ្រប់គ្រង ឬ​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​គុណភាព​ខ្ពស់​និង​កាបូ​អ៊ី​ដ្រា​ត​ទាប​។​
 
១២. ផ្លែ​ត្របែក​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ dietary ដែល​ជួយ​ព្យាបាល​និង​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​ដែល​តែង​កើតមាន​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។​ជាតិ​ស​សៃ dietary ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ គួរឱ្យកត់សម្គាល់​។ ត្របែក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A និង​វីតាមីន C ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com