COVID-19
ជាតិ
ក្រសួងសុខាភិបាល បន្តបិទអគារកាណាឌីយ៉ា រហូតដល់ថ្ងៃ១៧ធ្នូ អគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលត្រូវក្រសួងសុខាភិបាល បិទមួយរយៈ ក្រោយរកឃើញបុគ្គលិកបម្រើការងារក្នុងអគារនេះ ផ្ទុកជំងឺកូវីដ-១៩
× លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសរសេរលិខិតទៅឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ដើម្បីជម្រាបជូនពីការបន្តបិទអគារកាណាឌីយ៉ាទាំងមូលរយៈពេល១១ថ្ងៃទៀត គឺពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ បើតាមលិខិតរបស់រដ្ឋមន្រ្តីសុខាភិបាល ការសម្រេចបន្តបិទអគារកាណាឌីយ៉ានេះ ដោយទទួលបានការយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តី។
តាមរយៈលិខិតរបស់ខ្លួន ធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ លោក ម៉ម ប៊ុនហេង ប្រាប់លោក ពុង ឃាវសែ ថា ការបន្តបិទអគារកាណាឌីយ៉ា គឺបន្ទាប់ពីរកឃើញថា បុគ្គលិកម្នាក់នៃធនាគារចិន ដែលកើតជំងឺកូវីដ-១៩ ធ្លាប់ប្រើជណ្តើរយន្តរួមគ្នាជាមួយអ្នកផ្សេងទៀត។ ការិយាល័យធនាគារចិន ស្ថិតក្នុងអគារកាណាឌីយ៉ា។
លោករដ្ឋមន្រ្តី បញ្ជាក់ថា ចំពោះបុគ្គលិកទាំងអស់ ដែលធ្វើការក្នុងអគារកាណាឌីយ៉ា ត្រូវធ្វើតេស្តលើកទី២ និងលើកទី៣។
អគារកាណាឌីយ៉ា ត្រូវបានបិទ ពីថ្ងៃទី៣ ខែធ្នូមក ក្រោយរកឃើញបុគ្គលិកនៃធនាគារចិន ផ្ទុកជំងឺកូវីដ-១៩៕ Tag:
COVID-19
បិទអគារកាណាឌីយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com